ជាតិ
តំបន់Pub Street ទទួលបានការកោតសរសើរពីរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក និង CLMV
06, Nov 2022 , 3:32 pm        
រូបភាព
ពិធីលៀងសាយភោជន៍ និងតំបន់Pub Street ទទួលបានការកោតសរសើរពីរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក និង CLMV. រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសទេរណ៍
ពិធីលៀងសាយភោជន៍ និងតំបន់Pub Street ទទួលបានការកោតសរសើរពីរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក និង CLMV. រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសទេរណ៍
ដោយ៖ សុង សុធាវី
 
តំបន់Pub Street ទទួលបានការកើតសរសើរពីរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក (ACMECS) និង CLMV ដោយសារមានការរៀបចំសោភណ្ឌភាពស្អាត និងទាក់ទាញ។

 
 
គណៈប្រតិភូសមាជិកអេកម៉ិក និង CLMV បានកោតសរសើរដល់កម្ពុជា ចំពោះការរៀបចំតំបន់ទេសចរណ៍រាត្រី Pub Street នេះឱ្យមានភាពទាក់ទាញឡើងវិញ ដោយមានការតុបតែងនៅតាមហាងនីមួយៗ កាន់តែមានសោភ័ណភាពស្អាត ក្រោយផ្អាកសកម្មភាពបណ្ដោះអាសន្ន ដោយសារការរីករាលដាលជំងឺកូវីដ១៩។ 


 លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ជាមួយគ្នានេះ គណៈប្រតិភូ ក៏បានទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ពិសេសគឺប្រាសាទអង្គរវត្ត និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក៏ដូចជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជុំវិញនោះផងដែរ។ នេះបើតាមក្រសួងទេសចេណ៍។
 
កិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ រយៈពេល២ថ្ងៃ នៅសៀមរាប បានបិទបញ្ចប់។ នៅក្នុងពិធីលៀងសាយភោជន៍នោះ ក៏មានការសម្ដែងសិល្បៈ ចម្រៀង របាំ ការរាំលេងកម្សាន្តដែលផ្សាភ្ជាប់នឹងវប្បធម៌ប្រពៃណីខ្មែរ ដូចជា របាំអប្សរាមហានគរឬរបាំព្រះរាជទ្រព្យ របាំក្ងោកសិល្ប៍ របាំរំដួលបុប្ផាជាតិ របាំនេសាទ ពិសេសគឺរបាំចំណងមិត្តភាពរួមគ្នាកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ-វៀតណាម។ បន្ថែមពីនេះ ក៏មានការតាំងបង្ហាញនូវម្ហូបអាហារបែបខ្មែរ សម្រាប់ឱ្យភ្ញៀវនិងគណប្រតិភូទទួលទាន ដូចជា នំបញ្ចុក នំពុម្ភ នំដុត អំបុកជាដើម៕
 

ការរៀបចំតំបន់ Pub Street ឡើងវិញ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍

 ពិធីលៀងសាយភោជន៍ ទទួលបានការកោតសរសើរពីរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក និង CLMV. រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសទេរណ៍..


© រក្សាសិទ្ធិដោយ thmeythmey.com