ជាតិ
សង្គមជាតិ
កម្លាំងជាង១ម៉ឺននាក់ ដើម្បីការពារកិច្ចប្រជុំកំពូលអាស៊ាន
06, Nov 2022 , 5:29 pm        
រូបភាព
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ កម្លាំងជាង១ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពថ្នាកដឹកនាំប្រទេសនានា នៃកិច្ចប្រជុំកំពូលអាស៊ាន។

 
 
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អង្គភាពលោក បញ្ចេញកម្លាំងជំនាញជាង២ពាន់នាក់ ក្រៅពីនេះ ក៏មានកម្លាំងពីស្ថាប័នផ្សេងទៀត ដែលសរុបជាង១ម៉ឺននាក់ សម្រាប់ការពារសន្តិសុខនៅថ្ងៃប្រជុំកំពូលអាស៊ាន។
 
«ស្នងការដ្ឋានរាជធានីភ្នំពេញគឺយើងប្រើកម្លាំងជាង ២៣០០នាក់ គ្រប់ជំនាញ ទាំងកម្លាំងអន្តរាគមន៍ កម្លាំងចរាចរណ៍ កម្លាំងតាមបណ្តាការិយាល័យអធិការខណ្ឌប៉ុស្តិ៍ និងកម្លាំងតាមផ្នែកអគ្គីភ័យ។ អ៊ីចឹងគឺគ្រប់គ្នា យើងធ្វើតាមផែនការ និងតួនាទី ការទទួលខុសត្រូវរៀងៗខ្លួន។ ជាមួយគ្នានេះដែរក៏មានកម្លាំងពីមន្ទីរ ក្រសួង ផ្សេងៗទៀត តាមដែលឯកឧត្តមអគ្គស្នងការបញ្ជាក់ទៅប្រហែលជាងមួយម៉ឺននាក់ទាំងអស់»។  នេះជាការបញ្ជាក់របស់ លោក  សាន សុខសីហា ។
ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាងស្តាប់បទសម្ភាសរវាង កញ្ញា  សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ដូចតទៅ៖
 
អ្នកនាំពាក្យរូបនេះ ហាក់បង្ហាញក្តីរំពឹងខ្ពស់ថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ - ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅដោយរលូន ព្រោះតែមានការសហការគ្នាបានយ៉ាងល្អ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។ 
 
លោក  សាន សុខសីហា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ  បានសង្កត់ធ្ងន់យ៉ាងដូច្នេះទៀតថា៖ 





 
« ទីតាំងមួយៗ គឺយើងមានការយាមកាមតឹងតែង និងកំណត់ច្បាស់លាស់ អ៊ីចឹងខ្ញុំគិតថា វាមិនអាចមានចំណុចណាមួយកើតឡើងទេ ព្រោះទីតាំងណាដែលគេហាម គឺមានកម្លាំងនៅទីនោះស្រាប់ហើយ មិនអាចមានការចូលអីផ្តេសផ្តាស់បានទេ ហើយថ្មីៗនេះ សាលារាជធានីភ្នំពេញគាត់ចេញសេចក្តីប្រកាសពី ផ្លូវណាគួរជិះ ហើយផ្លូវណាគួរវាង ក្នុងចន្លោះថ្ងៃទី ១០ ដល់ ១៣ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ - ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនេះបាទ»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com