ជាតិ
ឈប់សម្រាកអុំទូក៣ថ្ងៃ តោះទៅលេងសៀមរាប ទៅបាញ់ធ្នូនៅបន្ទាយជ័យ៨០២
06, Nov 2022 , 5:47 pm        
រូបភាព
 
ខេត្តសៀមរាប៖ «បន្ទាយជ័យ៨០២» ជារមណីយដ្ឋានមានទម្រង់បន្ទាយទ័ពបែបបុរាណ ស្ថិតក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីតាំងបាញ់ធ្នូបន្ទាយជ័យ៨០២ មានបរិយាកាសធម្មជាតិ ស្ងប់ស្ងាត់ ទេសភាពវាលស្រែខៀវស្រងាត់ ល្អបំផុតសម្រាប់សម្រាកលំហែអារម្មណ៍នាពេលឈប់សម្រាក។ នៅទីនោះ មានអាហារដ្ឋាន មានមុខម្ហូបយ៉ាងច្រើនសម្បូរបែប មានកន្លែងឱ្យទេសចរអាចសាកល្បងរៀនធ្វើកុលាលភាជន៍ និងដាប់ស្បែកគោដោយខ្លួនឯង និងកន្លែងបាញ់ធ្នូបុរាណ ធ្នូសម័យតាមចំណូលចិត្តទៀតផង។ ក្រៅពីនេះ ទេសចរក៏អាចបោះតង់សម្រាកនៅទីតាំងនោះបានដូចគ្នា។



 

 







 

© រក្សាសិទ្ធិដោយ thmeythmey.com