ជាតិ
សង្គមជាតិ
ក្រុមហ៊ុន Google អបអរទិវាបុណ្យឯករាជ្យជាតិកម្ពុជាលើកទី៦៩
09, Nov 2022 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ

ក្រុមហ៊ុនយក្ស Google ចូលរួមអបអរខួបលើកទី៦៩នៃទិវាបុណ្យឯករាជ្យកម្ពុជា ឆ្នាំ២០២២។



ថ្ងៃនេះ ជាខួបលើកទី៦៩ឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យជាតិ ពីបារាំង (៩ វិច្ឆិកា ១៩៥៣ -៩ ខែវិច្ឆិកា ឆ្នាំ​២០២២)។ ព្រះកុរណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ យាងប្រារព្ធពិធីអបអរបុណ្យឯករាជ្យជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ រួមទាំងពលរដ្ឋ នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី៩ វិច្ឆិកានេះ។

ជាមួយនឹងការអបអរឯករាជ្យដែលកម្ពុជាទទួលបានកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រុមហ៊ុន Google បានយកទង់ជាតិកម្ពុជាដែលកំពុងបក់រវិចៗ ដាក់ពីលើផ្ទាំងអក្សរ Google របស់ខ្លួន ព្រមទាំងភ្ជាប់ផ្ទៃពពកពណ៌ក្រហមព្រាលៗនៅពីក្រោយផង។

ពេលចុចទៅលើផ្ទាំងនៃកម្មវិធី Google នោះ យើងនឹងឃើញព័ត៌មាននានាទាក់ទងនឹងបុណ្យឯករាជ្យជាតិកម្ពុជា (Cambodia Independence Day 2022)។

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៩ និង​ខួប​លើក​ទី​៦៩ នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ របស់​សម្តេច​ព្រះវររាជ​បិតា សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​អាណាព្យាបាល​បារាំង​៕​




© រក្សាសិទ្ធិដោយ thmeythmey.com