ជាតិ
សង្គមជាតិ
ត្រីត្រូវ! ពលរដ្ឋ នាំគ្នានេសាទ និងលក់ដូរត្រីលើទំនប់សាលាតាអន ខេត្តបាត់ដំបង
09, Nov 2022 , 12:30 pm        
រូបភាព
ប្រជាពលរដ្ឋជាច្រើននៅខេត្តបាត់ដំបង នាំគ្នានេសាទត្រីនៅទំនប់ទឹកសាលាតាអន ក្នុងស្ទឹងសង្កែ។
ប្រជាពលរដ្ឋជាច្រើននៅខេត្តបាត់ដំបង នាំគ្នានេសាទត្រីនៅទំនប់ទឹកសាលាតាអន ក្នុងស្ទឹងសង្កែ។
ដោយ: ថ្មីៗ
ប្រជាពលរដ្ឋជាច្រើននៅខេត្តបាត់ដំបង នាំគ្នានេសាទត្រីនៅទំនប់ទឹកសាលាតាអន ក្នុងស្ទឹងសង្កែ ដែលស្ថិតនៅក្នុងភូមិសំរោងក្នុង ស្រុកឯកភ្នំ។ អំឡុងពេលនេសាទ បានទាក់ទាញអ្នកដើរកម្សាន្តជាច្រើននៅតំបន់តំនប់លើដងស្ទឹងសង្កែនេះ។


ទំនប់សាលាតាអន បានប្រែក្លាយជាកន្លែងដើរកម្សាន្តមួយរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។ ដល់រដូវត្រីត្រូវនៅឆ្នាំ២០២២ នេះ ចាប់ពីសប្តាហ៍មុន នៅលើស្ពានទទំបន់សាលាតាអន បានក្លាយជាផ្សារលក់ត្រី ក្រោយមានការនេសាទនៅបរិវេណទំនប់នេះ។

យ៉ាងណាក៏ដោយ ក្រោយមានការនេសាទមួយសប្តាហ៍ ចន្លោះពីថ្ងៃទី២ ដល់ទី៧ ខែវិច្ឆិកា អាជ្ញាធរបានចុះទៅណែនាំពលរដ្ឋមិនឱ្យលក់ដូរលើស្ពានទំនប់ និងហាមមិនឱ្យនេសាទនៅលើទ្វារទំនប់ទឹកនោះ ដោយលើកហេតុផលថាខ្លាចបង្កការខូចខាត និងសណ្តាប់ធ្នាប់មិនល្អនៅលើទំនប់៕
សូមទស្សនាវីដេអូខាងក្រោម៖












© រក្សាសិទ្ធិដោយ thmeythmey.com