ក្រុមកីឡាបាល់ទាត់ជម្រើសជាតិក្រូអាស៊ី បានប្រកាសពីបញ្ជីឈ្មោះកីឡាករទាំង ២៦រូប សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា នាថ្ងៃទី៩ ខែវិច្ឆិកា។ ក្នុងនោះ Luka Modric នឹងបង្ហាញខ្លួនជាលើកទី៤ សម្រាប់ជម្រើសជាតិ ។
ក្រុមដែលដឹកនាំដោយលោក Zlatko Dalic ស្ថិតនៅក្នុងពូល F ដែលត្រូវលេងទល់ក្រុម ម៉ារ៉ុក នៅថ្ងៃទី២៣ វិច្ឆិកា រួចទៅប៉ះកាណាដា និងប៊ែលហ្ស៊ិក។ ក្រូអាស៊ីក៏ជាក្រុមមួយ ដែលគេចាប់អារម្មណ៍ជាងគេនៅក្នុងពូលនេះ ក្រោយបង្ហាញទម្រង់លេងល្អ កាលពីឆ្នាំ២០១៨។ កាលណោះ ក្រូអាស៊ី ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយរងបរាជ័យក្រោមថ្វីជើងបារាំង ដោយលទ្ធផល៤-២ កាលពី World Cup 2018 នៅប្រទេសរុស្ស៊ី។

រូបភាព៖ Hrvatski nogometni savez
ភាគច្រើននៃកីឡាករក្រូអាស៊ីដែលត្រៀមសម្រាប់ការបង្ហាញខ្លួន ក្នុងការប្រកួតនៅកាតា គឺសម្បូរទៅដោយកីឡាករចាស់ៗ ដែលធ្លាប់បានបង្ហាញខ្លួនកាលពីឆ្នាំ ២០១៨ រួចមកហើយ ក្រោយការជ្រើសរើសរបស់លោក Dalic។
ខាងក្រោមនេះជាឈ្មោះកីឡាករទាំង ២៦រូប របស់ក្រូអាស៊ីសម្រាប់ទៅប្រទេសកាតា៖
អ្នកចាំទី៖ Dominik Livakovic (Dinamo Zagreb), Ivica Ivusic (Osijek), Ivo Grbic (Atletico Madrid)
ខ្សែការពារ៖ Domagoj Vida (AEK Athens), Dejan Lovren (Zenit), Borna Barisic (Rangers), Josip Juranovic (Celtic), Josko Gvardiol (RB Leipzig), Borna Sosa (Stuttgart), Josip Stanisic (Bayern Munich), Martin Erlic (Sassuolo), Josip Sutalo (Dinamo Zagreb)
ខ្សែបម្រើ៖ Luka Modric (Real Madrid), Mateo Kovacic (Chelsea), Marcelo Brozovic (Inter), Mario Pasalic (Atalanta), Nikola Vlasic (Torino), Lovro Majer (Rennes), Kristijan Jakic (Eintracht Frankfurt), Luka Sucic (Salzburg), Ivan Perisic (Tottenham)
ខ្សែប្រយុទ្ធ៖ Andrej Kramaric (Hoffenheim), Bruno Petkovic (Dinamo Zagreb), Mislav Orsic (Dinamo Zagreb), Ante Budimir (Osasuna), Marko Livaja (Hajduk Split)៕