FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Suarez និង​ ​Cavani បង្ហាញខ្លួនលើកទី៤ ​ឱ្យអ៊ុយរូហ្កាយ
11, Nov 2022 , 10:29 pm        
រូបភាព
រូបភាព៖ Livescore
រូបភាព៖ Livescore
លោក Diego Alonso គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយរូហ្កាយនៅតែដាក់ការទុកចិត្តលើកខ្សែប្រយុទ្ធវ័យចំណាស់ ​Luis Suarez និង​ ​​Edinson Cavani សម្រាប់ការប្រកួតពានរង្វាន់ ​FIFA World Cup ​2022 នៅប្រទេសកាតា ក្រោយក្រុមពីទ្វីបអាម៉េរិកខាងត្បូងមួយនេះ​ប្រកាសកីឡាករទាំង ២៦រូបចុងក្រោយ នៅថ្ងៃទី១០ ខែវិច្ឆិកា។



បើទោះបីជាកំពុងស្ថិតក្នុងបញ្ហារងរបួសកជើងក៏ដោយតែ កីឡាករខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Cavani នៅតែបានបង្ហាញការលេងនៅលើទីលានបានយ៉ាងល្អពោលដោយការប្រកួតឱ្យក្រុម Valencia កាលពីសប្តាហ៍មុននៃការប្រកួតក្របខណ្ឌ ​La Liga ដោយគេអាចលេងបានពេញរយៈពេល ៩០នាទី។ ចំណែក ​Suarez ក៏ជាខ្សែប្រយុទ្ធមួយដ៏សំខាន់ មុនពេលត្រូវបានកោះហៅសម្រាប់ក្រុមជម្រើសជាតិសារជាថ្មី កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានជួយឱ្យក្រុម ​Nacional ឈ្នះពានរង្វាន់លីគកំពូលរួចមកហើយ។
 
ក្រៅពីកីឡាករវ័យចំណាស់ទាំងពីរនេះនឹងរាប់រងនៅតំបន់ប្រយុទ្ធខាងលើឱ្យក្រុមអ៊ុយរូហ្គាយ ​Darwin Nunez ដែលជាកីឡាករតំបន់ប្រយុទ្ធវ័យក្មេងក៏នឹងបង្ហាញខ្លួនលើកដំបូងរបស់គេសម្រាប់ព្រឹត្តិការណ៍ ​World Cup ផងដែរ។ អ៊ុយរូហ្គាយស្ថិតនៅក្នុងពូល H ដែលរួមជាមួយក្រុមព័រទុយហ្គាល់ ហ្គាណា និងកូរ៉េខាងត្បូង។
 
ខាងក្រោមនេះជាការសមាសភាពកីឡាកទាំង ២៦របស់អ៊ុយរូហ្គាយ៖
អ្នកចាំទី៖ Fernando Muslera (Galatasaray), Sergio Rochet (Nacional), Sebastian Sosa (Independiente)
 
ខ្សែការពារ៖ Jose Maria Gimenez (Atletico Madrid), Sebastian Coates (Sporting CP), Diego Godin (Velez Sarsfield), Martin Caceres (LA Galaxy), Ronald Araujo (Barcelona), Guillermo Varela (Flamengo), Jose Luis Rodriguez (Nacional), Mathias Olivera (Napoli), Matias Vina (Roma)
 
ខ្សែបម្រើ៖ Lucas Torreira (Galatasaray), Manuel Ugarte (Sporting CP), Matias Vecino (Lazio), Rodrigo Bentancur (Tottenham Hotspur), Federico Valverde (Real Madrid), Facundo Pellistri (Manchester United), Nicolas De La Cruz (River Plate)
 
ខ្សែប្រយុទ្ធ៖ Agustin Canobbio (Athletico Paranaense), Facundo Torres (Orlando City), Giorgian De Arrascaeta (Flamengo), Maxi Gomez (Trabzonspor), Luis Suarez (Nacional), Edinson Cavani (Valencia), Darwin Nunez (Liverpool)៕
 

 
 

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com