FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Lukaku ជាប់ឈ្មោះកីឡាករ២៦នាក់ចុងក្រោយជាមួយបែលហ្ស៊ិក ទោះមានរបួស
12, Nov 2022 , 10:29 am        
រូបភាព
រូបភាព៖ Livescore
រូបភាព៖ Livescore
Romelu Lukaku ត្រូវបានជ្រើសរើសឱ្យស្ថិតក្នុងបញ្ជីឈ្មោះកីឡាករទាំង ២៦រូបរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក ទៅកាន់ការប្រកួត FIFA World Cup នៅប្រទេសកាតា បើទោះបីមានការបារម្ភពីបញ្ហារបួសក៏ដោយ។ បែលហ្ស៊ិកមានចំណាត់ថ្នាក់លេខ២ពិភពលោក លើ FIFA Ranking។


 
មុនការប្រកាសឈ្មោះនៃក្រុមបែលហ្ស៊ិកនេះ លោក Roberto Martinez ដែលជាគ្រូបង្វឹកបានព្រមានទៅ Lukaku ថារូបគេត្រូវតែបង្ហាញសមត្ថភាពជាមួយកាយសម្បទាឱ្យសមស្របទៅនឹងក្រុមសម្រាប់ការប្រកួតវគ្គចែកពូល ប្រសិនរូបគេចង់មានឈ្មោះលេង។ Lukaku ហាក់ដូចជាធ្វើបានតាមអ្វីដែលលោក Martinez ចង់បាន។
 
Lukaku ដែលជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេសម្រាប់បែលហ្ស៊ិក រដូវកាលថ្មីនេះក្រោយផ្លាស់ទៅកាន់ Inter Milan ក្រោមការខ្ចីជើងពី Chelsea កីឡាកររូបនេះមិនសូវបានបង្ហាញខ្លួនលេងប៉ុន្មានឡើយដោយសារតែបញ្ហារបួសជារឿយៗ។

រូបភាព៖ ថ្មីៗ ThmeyThmey News
 
នេះជាការបង្ហាញខ្លួនលើកទី១៤ ហើយសម្រាប់ក្រុមបិសាចក្រហមមួយនេះដោយពួកគេឈានជើងលេង World Cup លើកដំបូងឆ្នាំ ១៩៣០។ ចំណាត់ល្អបំផុតគឺត្រឹមលេខ៣ ដែលបែលហ្ស៊ិកធ្វើបានកាលប្រកួត World Cup នៅប្រទេសរុស្ស៊ី ហើយបញ្ចប់ចំណាត់ថ្នាក់លេង ៤ កាល World Cup នៅម៉ិកស៊ិកឆ្នាំ ១៩៨៦។
 
នេះជាបញ្ជីឈ្មោះសមាជិកទាំង ២៦រូបនៃក្រុមបិសាចក្រហមមួយនេះ៖
 
អ្នកចាំទី៖ Thibaut Courtois (Real Madrid), Simon Mignolet (Club Brugge), Koen Casteels (VfL Wolfsburg)
 
ខ្សែការពារ៖ Jan Vertonghen (Anderlecht), Toby Alderweireld (Royal Antwerp), Leander Dendoncker (Aston Villa), Zeno Debast (Anderlecht), Arthur Theate (Rennes), Wout Faes (Leicester City)
 
ខ្សែបម្រើ៖ Hans Vanaken (Club Brugge), Axel Witsel (Atletico Madrid), Youri Tielemans (Leicester City), Amadou Onana (Everton), Kevin De Bruyne (Manchester City), Yannick Carrasco (Atletico Madrid), Thorgan Hazard (Borussia Dortmund), Timothy Castagne (Leicester City), Thomas Meunier (Borussia Dortmund)
ខ្សែប្រយុទ្ធ៖ Romelu Lukaku (Inter Milan), Michy Batshuayi (Fenerbahce), Lois Openda (Racing Lens), Charles De Ketelaere (AC Milan), Eden Hazard (Real Madrid), Jeremy Doku (Rennes), Dries Mertens (Galatasaray), Leandro Trossard (Brighton & Hove Albion)៕
 
 

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com