កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាត់ការទូទៅក្លិប Liverpool លោក Jurgen Klopp ត្រូវអវត្តមានក្នុងជំនួបជាមួយ Southampton
12, Nov 2022 , 5:29 pm        
រូបភាព
លោក Klopp បង្ហាញកាយវិការមិនសមរម្យចំពោះ ជំនួយការអាជ្ញាកណ្ដាល. រូបពី Skysports
លោក Klopp បង្ហាញកាយវិការមិនសមរម្យចំពោះ ជំនួយការអាជ្ញាកណ្ដាល. រូបពី Skysports
លោក Jurgen Klopp  អ្នកចាត់ការទូទៅក្លិប Liverpool ត្រូវសមាគមបាល់ទាត់អង្គ់គ្លេស (FA) ហាមមិនឲ្យចូលរួមក្នុងការប្រកួតក្នុងជំនួបជាមួយ ក្រុមបាល់ទាត់ Southampton ក្នុងកីឡដ្ឋាន Anfield នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា នៃការប្រកួតក្របខ័ណ្ឌ English Premier League។ ការដាក់ពិន័យនេះ បន្ទាប់ពី លោក Klopp ទទួលបានកាតក្រហម ដោយសារខឹងសម្បារយ៉ាងខ្លាំង លើលោក  Gary Beswick ជំនួយការអាជ្ញាកណ្ដាល កាលពីថ្ងៃទី១៦ ខែតុលា ក្នុងជំនួបជាមួយ Manchester City។


 
កាលពីថ្ងៃទី១៦ ខែតុលា លោក Jurgen Klopp ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហម ចំពោះការចោទប្រកាន់ និងខឹងសម្បារយ៉ាងខ្លាំងទៅលើ លោក Gary Beswick ក្នុងជំនួបជាមួយ Manchester City នៅកីឡដ្ឋាន Anfield ចំពោះការប៉ះទង្គិចគ្នា រវាង Mohamed Salah ខ្សែប្រយុទ្ធ Liverpool និងខ្សែការពាររបស់ Manchester City នៅនាទី៨៦។ បើទោះជា Liverpool ឈ្នះ ក្រុមភ្ញៀវនេះ ១-០ ក៏ដោយ ប៉ុន្ដែលោក Klopp ទទួលបានការពិន័យកាតក្រហម និងជាប្រាក់ចំនួន £30,000 ដោយគណៈកម្មការនិយតកម្មឯករាជ្យ។ 
 
FA បានប្តឹងឧទ្ធរណ៍ ដោយជោគជ័យលើការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល លោក Anthony Taylor ហើយអ្នកចាត់ការទូទៅរបស់ Liverpool ទស្សនាការប្រកួតនេះ ដូចជាអ្នកទស្សនាធម្មតា ដោយមិនអាចឈរកន្លែងដឹកនាំក្រុមដូចពេលធម្មតាឡើយ។ ក្រៅពីពិន័យទាំងនេះហើយ អ្នកចាត់ការរូបនេះ ក៏ត្រូវបាន FA ព្រមានអំពីអាកប្បិកិរិយាអវិជ្ជមានណាមួយ ដែលអាចកើតនាពេលអនាគតផងដែរ៕
 

លោក Klopp ស្រែកទាំងខឹងសម្បារដាក់ ជំនួយការអាជ្ញាកណ្ដាល. រូបពី Livescores

 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com