ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ មេឃុំជីខក្រោម គ្រោងធ្វើជម្រាលជនពិការនៅសាលាឃុំ តាមការស្នើសុំពលរដ្ឋ
12, Nov 2022 , 6:29 pm        
រូបភាព
ដោយ៖ លី ស្រីមុំ 
 
ស្រុកស្រែអំបិល, កោះកុង៖ ឃុំជីខក្រោម ស្រុកស្រែអំបិល មានពលរដ្ឋពិការភាព ប្រមាណ១៧នាក់ ដែលភាគច្រើនជាបុរស។ លោក អាង ទី មេឃុំជីខក្រោម បានលើកឡើងថា លោកតែងយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋពិការភាព ដោយផ្ដល់អទិភាព និងគិតគូរពីសុខភាពរបស់ពួកគេ។ ដើម្បីផ្ដល់សេវាសាធារណៈកាន់តែប្រសើរដល់ពលរដ្ឋមានពិការភាព លោកមេឃុំ អាង ទី អះអាងថានឹងគ្រោង ធ្វើជម្រាលជនពិការនៅសាលាឃុំ តបតាមការស្នើសុំរបស់ពលរដ្ឋនាពេលកន្លង។  មេឃុំរូបនេះ អះអាងដូច្នេះ៖ «យើងនឹងរៀបចំជម្រាល ចុះឡើងសម្រាប់ជនពិការ ដើម្បីងាយស្រួល ព្រោះកាំជណ្ដើរហ្នឹង គាត់ពិបាកឡើង ចុះ ។ ការធ្វើជម្រាលជនពិការ វាផ្ដល់ផលប្រយោជន៍ល្អដូចជា មិនជំពប់ជើងដួលអីជាដើម»។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

Tag:
 ជម្រាលជនពិការ
  ឃុំជីខក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com