ជាតិ
យុវជនសកម្ម សេវាល្អ
ទោះគ្មានសេវាសម្រាល តែប៉ុស្ដិ៍សុខភាពជីខក្រោមប្រឹងប្រែងផ្ដល់សេវាពិនិត្យសុខភាពដល់ស្រ្តីមានផ្ទៃពោះឱ្យល្អ
14, Nov 2022 , 7:59 am        
រូបភាព
ដោយ៖ សឿ អៃឈិម (យុវជនឃុំជីខក្រោម) 
 
ស្រុកស្រែអំបិល, កោះកុង៖ ពលរដ្ឋមកទទួលសេវាសុខភាពនៅប៉ុស្ដិ៍សុខភាពជីខក្រោម ប្រមាណ ៨០នាក់ក្នុងមួយខែ ក្នុងនោះមានស្រ្តីមានផ្ទៃពោះប្រមាណ១០នាក់។ កញ្ញា សេង ស៊ីណាត ជាពេទ្យឆ្មមមធ្យមនៅប៉ុស្ដិ៍សុខភាពជីខក្រោម បានឱ្យដឹងថា ស្រ្តីមានផ្ទៃពោះនៅក្នុងឃុំជីខក្រោម តែមកពិនិត្យផ្ទៃពោះ នៅប៉ុស្តិ៍សុខភាពជាប្រចាំក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ បើតាមគ្រូពេទ្យ សេង ស៊ីណាត ប៉ុស្ដិ៍សុខភាពគ្មានសេវាសម្រាលឡើយ ដោយស្រ្តីមានផ្ទៃពោះត្រូវទៅសម្រាលនៅមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យបង្អែក។ «ជាទូទៅស្ត្រីមានផ្ទៃពោះគាត់អាចមកពិនិត្យសុខភាព នៅប៉ុស្តិ៍សុខភាព ហើយពួកខ្ញុំណែនាំឱ្យពួកគាត់ទៅសម្រាលនៅមណ្ឌលសុខភាពឬកមន្ទីរពេទ្យដែលនៅជិត ដោយសារគោលការណ៍នៅក្រសួងប៉ុស្តិ៍សុខភាពអត់ទាន់មានលទ្ធភាពសម្រាល»។ នេះជាការអះអាងរបស់គ្រូពេទ្យ ស៊ីណាត ដែលបញ្ជាក់ថាទោះមិនអាចសម្រាលកូនឱ្យស្រ្តីក្នុងឃុំបាន យ៉ាងណាបុគ្គលិកនៅប៉ុស្តិ៍សុខភាពជីខក្រោម នឹងប្រឹងប្រែងបន្តការងារបម្រើសេវាថែទាំ ពិនិត្យ និងប្រឹក្សាដល់ស្រ្តីមានផ្ទៃពោះឱ្យបានល្អ។


 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 

អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 សុខភាព
  ប៉ុស្ដិ៍សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com