FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ដាណឺម៉ាកបន្ថែមសមាជិក ៥រូប បង្គ្រប់ ២៦រូបទៅ World Cup កាតា
14, Nov 2022 , 10:59 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិដាណឺម៉ាកថ្ងៃទី១៤ ខែវិច្ឆិកា បានប្រកាសសមាសភាពកីឡាករ ៥រូបបន្ថែមទៀត ដើម្បីបង្គ្រប់សមាជិកទាំង ២៦រូប ធ្វើដំណើរទៅការប្រកួត FIFA World Cup ប្រទេសកាតា។



កីឡាករទាំង ៥ ដែលដាណឺម៉ាកបានសម្រេចជ្រើសរើសចុងក្រោយរួមមានខ្សែប្រយុទ្ធ Yussuf Poulsen របស់ក្រុម RB Leipzig, ខ្សែប្រយុទ្ធ Christian Norgaard របស់ក្រុម Brentford, អ្នកចាំទី Frederik Ronnow របស់ Union Berlin, កីឡាករខ្សែបម្រើ Alexander Bah លេងនៅ Benfica និង RobertSkov មកពីក្រុម Hoffenheim សុទ្ធតែត្រូវបានជ្រើសរើស។ នេះជាការជ្រើសរើសបង្គ្រប់កីឡាករទាំង ២៦រូប ដែលដាណឺម៉ាកប្រកាសកាលពីសប្តាហ៍មុនចំនួនត្រឹមតែ ២១រូប។
 
សម្រាប់ដាណឺម៉ាកកីឡាករធ្លាប់បង្ហាញខ្លួនកាលព្រឹត្តិការណ៍ Euro 2020 ប្រធានក្រុម Simon Kjaer និង Cristian Eriksen ដែលជាពីការរងរបួសបេះដូងត្រូវបានស្ថិតក្នុងចំណោមការប្រកាសទាំង ២១រូបកាលពីសប្តាហ៍មុន។
 
ដាណឺម៉ាក ដែលនឹងត្រូវបង្ហាញវត្តមានលើកទី៦ របស់ពួកគេនៅការប្រកួត World Cup ដោយនឹងចាប់ផ្តើមការប្រកួតក្នុងពូលដោយជួបទុយណេស៊ីនៅថ្ងៃទី២២ មុនប៉ះបារាំង នៅ៤ថ្ងៃបន្ទាប់ និងប៉ះអូស្រ្តាលីនៅថ្ងៃទី៣០ ៕
 
សមាសភាពកីឡាករទាំង២៦រូបរបស់ដាណឺម៉ាក៖
អ្នកចាំទី៖ Kasper Schmeichel (Nice), Oliver Christensen (Hertha BSC), Frederik Ronnow (Union Berlin)
 
ខ្សែការពារ៖ Joachim Andersen (Crystal Palace), Victor Nelsson (Galatasaray), Simon Kjaer (AC Milan), Joakim Maehle (Atalanta), Andreas Christensen (Barcelona), Rasmus Kristensen (Leeds United), Jens Larsen (Trabsonspor), Daniel Wass (Brondby)
 
ខ្សែបម្រើ៖ Jesper Lindstrom (Eintracht Frankfurt), Mathias Jensen (Brentford), Thomas Delaney (Sevilla), Christian Eriksen (Manchester United), Pierre-Emile Hojbjerg (Tottenham),Alexander Bah (Benfica), Robert Skov (Hoffenheim)
 
 ខ្សែប្រយុទ្ធ៖ Martin Braithwaite, (Denmark), Andreas Skov Olsen (Club Brugge), Kasper Dolberg (Sevilla), Mikkel Damsgaard (Brentford), Andreas Cornelius (Copenhagen), Jonas Wind (VFL Wolfsburg),Christian Norgaard (Brentford), Yussuf Poulsen (RB Leipzig)៕
 

 
 
 

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com