FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បារាំង ប្តូរខ្សែការពារម្នាក់ និងបន្ថែមប្រយុទ្ធម្នាក់ទៀត មុនចេញទៅកាតា
15, Nov 2022 , 10:03 am        
រូបភាព
ក្រុមការពារតំណែងជើងឯកបារាំង បានបន្ថែមកីឡាករម្នាក់ និងប្តូរកីឡាករម្នាក់ក្នុងសមាសភាពកីឡាករទាំង២៦ មុនទៅកាន់ប្រទេសកាតា ដើម្បីចូលរួមប្រកួត FIFA World Cup។ ក្រោយការផ្លាស់ប្តូរ បារាំងកើនចំនួនខ្សែប្រយុទ្ធដល់ទៅ៨រូប។



គ្រូបង្វឹកមាន់គកបារាំងលោក Didier Deschamps បានប្តូរខ្សែការពារ Presnel Kimpembe របស់ PSG​ ដែលមានរបួស ជំនួសដោយខ្សែប្រយុទ្ធ Marcus Thuram របស់ Borussia Moenchengladbach និងបន្ថែមខ្សែការពារ Axel Disasi របស់​AS Monaco ដើម្បីបង្គ្រប់២៦នាក់។
 
២៦នាក់របស់ក្រុមម្ចាស់ជើងឯក World Cup ២សម័យបារាំងក្រោយផ្លាស់ប្តូរ និងបន្ថែមចុងក្រោយរួមមាន៖
អ្នកចាំទី៖ Alphonse Areola (West Ham), Hugo Lloris (Tottenham), Steve Mandanda (Rennes)
 
ខ្សែការពារ៖ Lucas Hernandez (Bayern Munich), Theo Hernandez (AC Milan), Axel Disasi (AS Monaco), Ibrahima Konate (Liverpool), Jules Kounde (Barcelona), Benjamin Pavard (Bayern Munich), William Saliba (Arsenal), Dayot Upamecano (Bayern Munich), Raphael Varane (Manchester United).
 
ខ្សែបម្រើ៖ Eduardo Camavinga (Real Madrid), Youssouf Fofana (Monaco), Matteo Guendouzi (Marseille), Adrien Rabiot (Juventus Turin), Aurelien Tchouameni (Real Madrid), Jordan Veretout (Marseille).
 
ខ្សែប្រយុទ្ធ៖ Karim Benzema (Real Madrid), Kingsley Coman (Bayern Munich), Ousmane Dembele (FC Barcelona), Olivier Giroud (AC Milan), Antoine Griezmann (Atletico Madrid), Kylian Mbappe (PSG), Christopher Nkunku (Leipzig) និង Marcus Thuram  (Borussia Moenchengladbach)៕
Relate 120927
 

Tag:
 FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com