ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន សម្រេចឱ្យក្រសួងការពារជាតិ រើសនិសិ្សតជាង៦០០នាក់ ហាត់ទាហាន
17, Nov 2022 , 7:59 am        
រូបភាព
រូបពីក្រសួងការពារជាតិ
រូបពីក្រសួងការពារជាតិ
ដោយ៖ ចៀន និតា
 
ក្រសួងការពារជាតិ អាចជ្រើសរើសនិស្សិត-សិស្សចូលហាត់ទាហានបានចំនួន ៦២០នាក់ ក្នុងមួយឆ្នាំៗ។ នេះជាការសម្រេចរបស់ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន  ដែលចាប់អនុវត្តពីឆ្នាំសិក្សា ២០២៣ តទៅ។​

 
សម្តេច បានបញ្ជាក់ថា ក្នុងចំណោមនិស្សិត-សិស្សទាំងជាង៦០០នាក់ដែលក្រសួងការពារជាតិ រើសមកបណ្តុះបណ្តាលជាទាហាននេះ គឺមាន២០០នាក់ ត្រូវហាត់ទាហានសកម្ម នៅសាលានាយទាហានសកម្ម, ២៥០នាក់ ត្រូវហាត់ទាហានទ័ពជើងគោក និង១៧០នាក់ទៀត ហាត់ជានាយកទាហានបន្តវេននៅវិទ្យាស្ថានទ័ពជើងគោក។​ នេះបើយោងតាមសេចក្តីសម្រេចរបស់ សម្តេច ហ៊ុន សែន  នាថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២២ ស្របតាមសំណើររបស់សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕ 
 
 

Tag:
 ក្រសួងការពារជាតិ
  ទាហាន
© រក្សាសិទ្ធិដោយ thmeythmey.com