ជាតិ
សង្គមជាតិ
ACU ស៊ើបអង្កេតលើស្មៀនសង្កាត់តាខ្មៅ ហើយពលរដ្ឋកាន់បណ្ណសមធម៌ ដែលមិនបានបើកប្រាក់ ត្រូវរាយការណ៍មកអង្គភាព
17, Nov 2022 , 9:52 am        
រូបភាព
លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវបានសង្ស័យថា លួចកិបកេងប្រាក់សម្រាប់ឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រនោះ កំពុងស្ថិតនៅក្នុងដៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ។


 
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅរូបនេះ ដោយសារពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
 
ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានស្នើឱ្យពលរដ្ឋរស់នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលមានបណ្ណសមធម៌ ហើយមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភ ត្រូវផ្ដល់ព័ត៌មានទៅអង្គភាពជាបន្ទាន់ ដើម្បីប្រមូលជាភស្តុតាងបន្ថែម ក្នុងការដោះស្រាយលើបញ្ហានេះ។
 
កន្លងមក សារព័ត៌មាននានា បានចុះផ្សាយថា ស្មៀនសង្កាត់តាខ្មៅរូបនេះ បានកិបកេងប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ៧០លានរៀល (ជាង១,៦ម៉ឺនដុល្លារ)។  

Tag:
 ACU
  ពុករលួយ
  តាខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com