អន្តរជាតិ
កូវ៉ែតប្រហារជីវិតមនុស្ស៧នាក់ ដែលជាការអនុវត្តលើកដំបូងតាំងពីឆ្នាំ២០១៧
17, Nov 2022 , 10:49 am        
រូបភាព
មនុស្ស៧នាក់ ត្រូវបានប្រហារជីវិតនៅថ្ងៃទី១៦ ខែវិច្ឆិកា​ដោយអាជ្ញាធរកូវ៉ែតជុំវិញបទឃាតកម្ម។ នេះ​ជាលើកដំបូងតាំងពីឆ្នាំ២០១៧ ដែលរដ្ឋមជ្ឈិមបូព៌ាមួយនេះអនុវត្តទោសប្រហារជីវិត។ មុន​នឹង​ប្រហារ​ជីវិត ក្រុមការពារសិទ្ធិមនុស្សបានរិះគន់ចំណាត់ការរបស់អាជ្ញាធរ ហើយទទូចឱ្យ​រដ្ឋាភិបាលប្រទេសនេះ​បញ្ឈប់ការអនុវត្តទោសប្រហារជីវិត។

 
សេចក្ដីថ្លែងការណ៍មួយរបស់សេវាកាត់ទោសសាធារណៈបង្ហាញថា ស្ត្រីជនជាតិអេត្យូពីម្នាក់ និងស្ត្រីកូវ៉ែតម្នាក់ស្ថិតនៅក្នុងចំណោមមនុស្ស៧នាក់ដែលត្រូវបានព្យួរក។ ក្រៅពីនេះក៏មាន បុរសជនជាតិកូវ៉ែតបីនាក់ ស៊ីរីម្នាក់ និងប៉ាគីស្ថានម្នាក់។ ការប្រហារជីវិតនេះគឺជាលើកទីមួយ ហើយតាំងពីថ្ងៃទី២៥ ខែមករាឆ្នាំ២០១៧ដែលកូវ៉ែតក៏បានព្យួរកមនុស្ស៧នាក់ដែរហើយរួម មានទាំងសមាជិកគ្រួសាររាជវង្សផងដែរ។
 
មុនការកាត់ទោស ក្នុងសេចក្ដីថ្លែងការណ៍ផ្សេងនៅថ្ងៃទី១៥ ខែវិច្ឆិកាអង្គការលើកលែងទោស អន្តរជាតិបានជំរុញឱ្យបញ្ឈប់ការប្រហារជីវិតដោយហៅថាជាទណ្ឌកម្មដ៏ឃោរឃៅអមនុស្ស ធម៌និងថោកទាបបំផុត។នាយករងប្រចាំតំបន់របស់អង្គការលើកលែងទោសលោកស្រី Amna Guellaliបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអាជ្ញាធរត្រូវតែផ្អាកជាផ្លូវការនិងជា បន្ទាន់លើការប្រហារជីវិតនេះ។ 
 
ទោះជាយ៉ាងណាក្តីសេចក្ដីទទូចរបស់ក្រុមសិទ្ធមនុស្សខាងលើមិនមានប្រសិទ្ធភាពនោះឡើយ។ លោកស្រី Guellali សង្កត់ធ្ងន់ថាជនសង្ស័យត្រូវតែត្រូវបានកាត់ទោសស្របតាមច្បាប់ អន្តរជាតិក្នុងការកាត់ក្តីដែលបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កូវ៉ែត។
 
គួរបញ្ជាក់ថា ទោសប្រហារជីវិតរីករាលដាលនៅរដ្ឋអារ៉ាប់នៃតំបន់ឈូងសមុទ្រជាពិសេស នៅអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដែលមនុស្ស៨១នាក់ត្រូវបានប្រហារជីវិតក្នុងរយៈពេលតែ មួយថ្ងៃក្នុងខែមីនា។កូវ៉ែតបានកាត់ទោសប្រហារជីវិតមនុស្សរាប់សិបនាក់ចាប់តាំងពីប្រទេស មួយនេះណែនាំទោសប្រហារជីវិតនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០។អ្នក​ដែល​ត្រូវ​បាន​ ថ្កោលទោស​ភាគ​ច្រើន​ជា​ឃាតក ឬ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com