FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Son មិនច្បាស់ថាអាចលេងគ្រប់ប្រកួតឱ្យកូរ៉េខាងត្បូងនៅ World Cup 2022
17, Nov 2022 , 4:39 pm        
រូបភាព
Son Heung-Min ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង នៅថ្ងៃទី១៦​ ខែ វិច្ឆិកា សារភាពថាមិនប្រាកខ្លួនឯងថានឹងអាចលេងរាល់គ្រប់ការប្រកួតរបស់កូរ៉េខាងត្បូងនៅព្រឹត្តិការណ៍ ​World Cup ប្រទេសកាតានោះទេ។ ​Son ខ្សែប្រយុទ្ធ Tottenham Hostpur ទើបសះស្បើយពីការវ៉ះកាត់របួសលើផ្ទៃមុខខាងឆ្វេង។



ខ្សែបម្រើប្រយុទ្ធវ័យ ៣០ឆ្នាំ ត្រូវបានក្រុមជម្រើសជាតិកូរ៉េកោះហៅសម្រាប់ត្រៀមខ្លួនប្រកួតនៅប្រទេសកាតាបើទោះបីជារូបគេទើបទទួលការវះកាតរបួស ក្រោមភ្នែកខាងឆ្វេង ក្រោយប៉ះទង្គិចជាមួយកីឡាករក្រុម Olympique Marseille កាលពីជំនួប Champions League ដើមខែវិច្ឆិកា។
 
Son Heung-Min ត្រូវបានគេរំពឹងថានឹង ប្រើប្រាស់របាំងមុខអំឡុងការប្រកួតឱ្យក្រុមជម្រើសជាតិកូរ៉េនៅប្រទេសកាតា ក្រោយពេលរូបគេបានពាក់របាំងមុខការពារនេះពេលហ្វឹកហាត់ជាមួយក្រុមនៅទីក្រុងដូហា ថ្ងៃទី១៦។ តែទោះជាយ៉ាងណាខ្សែប្រយុទ្ធរូបនេះបានប្រាប់អ្នកកាសែតថាគេមិនទាន់ច្បាស់លាស់ឡើយថានឹងអាចលេងឱ្យក្រុមជម្រើសជាតិបានរាល់គ្រប់ការប្រកួត។
 
«ខ្ញុំមិនមែនជាវេជ្ជបណ្ឌិតឡើយ ដូច្នេះវាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំក្នុងការនិយាយថាពេលណាខ្ញុំអាចលេងបាន ខ្ញុំនឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានក្នុងកាលៈទេសៈនេះ តែបើសម្រាប់ខ្ញុំឱ្យនិយាយពេលនេះ ពិតណាស់គឺថាខ្ញុំចង់លេងគ្រប់ការប្រកួត។ ដោយមានការរំពឹងនិងជំរុញច្រើនពីអ្នកគាំទ្រ ខ្ញុំត្រូវតែខិតខំប្រឹងឱ្យខ្លាំង តែខ្ញុំក៏ត្រូវប្រកួតប្រជែងក្រោមសម្ពាធហានិភ័យ។»។ ​Son Heung-Min បាននិយាយបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះ Son បានអះអាងថែមទៀតថារូបគេនឹងប្រើប្រាស់របាំងមុខការពារអំឡុងពេលប្រកួត ដើម្បីការពារត្រង់របួសដែលទើបវះកាត់រួច។
កូរ៉េខាងត្បូងនឹងបង្ហាញខ្លួនលើកទី ១០នៅ World Cup របស់ពួកគេដោយត្រូវប្រកួតទល់ក្រុម ហ្គាណា ព័រទុយហ្កាល់ និងអេស្ប៉ាញ នៅក្រុមពូលរបស់ពួកគេ៕
 

Tag:
 Son Heung-Min
  World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com