ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពត៖ មេប៉ុស្តិ៍ឃុំត្រពាំងសង្កែ សំណូមពរឱ្យពលរដ្ឋហ៊ានរាយការណ៍បញ្ហាគ្រឿងញៀន កុំគិតជាបញ្ហាអ្នកដទៃ
18, Nov 2022 , 8:59 am        
រូបភាព
ដោយ៖ម៉ាត់ ម៉ាស៊ីតោះ  (យុវជនត្រពាំងសង្កែ)

ស្រុកទឹកឈូ, កំពត៖ ក្នុងឆ្នាំ២០២២នេះ បញ្ហាគ្រឿងញៀនក្នុងឃុំត្រពាំងសង្កែ បានថយចុះ ក្រោយអាជ្ញាធរបានបង្រ្កាបយ៉ាងស្វះស្វែង។ លោក ម៉ី សាវុធ មេប៉ុស្ដិ៍នគរបាលឃុំត្រពាំងសង្កែ បានឱ្យដឹងថា ការករណីបង្ក្រាបកន្លងមក កម្លាំងសមត្ថកិច្ច បានឃាត់ចាប់ខ្លួនជនល្មើសដោយអនុវត្តតាមនីតិវិធីបញ្ជូនទៅថ្នាក់លើធ្វើតាមផ្លូវច្បាប់។ ជាមួយគ្នានេះ លោកសារុធ ក៏នៅតែបន្តតាមដានបញ្ហាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាប្រចាំ ​ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀន និងធានាថាគ្មានបញ្ហានេះក្នុងឃុំទៀត។ 



សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 
លោក ម៉ី សាវុធ ដែលជាមេប៉ុស្ដិ៍នគរបាលឃុំត្រពាំងសង្កែ បានបញ្ជាក់ថា សព្វថ្ងៃនេះមុខសញ្ញាញៀនក្នុងឃុំ សេសសល់តែពីរប៉ុណ្ណោះ ដែលពួកគេបានចេញពីពន្ធនាគារ។ «បញ្ហានេះយើងបានតាមដានជាប្រចាំ ជាមុខសញ្ញាដែលនៅសេសសល់ ហើយយើងមានវិធានការសហការជាមួយប្រជាការពារ ក្នុងការតាមដាននិងគ្រប់គ្រង ជាប្រចាំ»។ 
ជាមួយគ្នានេះ លោកមេប៉ុស្តិ៍ ម៉ី សាវុធ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ឱ្យជួយរាយការណ៍ជូនសមត្ថកិច្ចនៅពេលឃើញ និងដឹងថាអ្នកណាប្រើប្រាស់ឬក៏ជួញដូរគ្រឿងញៀន ដើម្បីងាយស្រួល ដល់សមត្ថកិច្ចដោះស្រាយបានទាន់ពេលវេលា។ បើតាមលោក សាវុធ ប្រជាពលរដ្ឋខ្លះ  មានភាពភ័យខ្លាច មិនហ៊ានរាយការណ៍ជូនសមត្ថកិច្ចឡើយ  ព្រោះពួកគេគិតថាជារឿងអ្នកដទៃប៉ុណ្ណោះ។ 
 
 អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
 
 

Tag:
 កំពត
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com