ជាតិ
ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេឥតគិតថ្លៃ
19, Nov 2022 , 3:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេ ឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស  ព្រមទាំងផ្តល់ជំនាញថ្មី និងបន្ថែមជំនាញដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។

 
បើតាមសេចក្តីប្រកាសរបស់ ក្រសួងទេសចរណ៍ សហការជាមួយវិទ្យាស្ថាន ខូហ្វី(KOFI) វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមពីថ្ងៃទី៣ ខែធ្នូនេះតទៅ។  យុវជន សិស្ស និស្សិត និងសាធារណជន មានបំណងអភិវឌ្ឍសមត្ថភាព ទាំងវិស័យទេសចរណ៍ និងបដិសណ្ឋរកិច្ច ក៏អាចចូលបានដែរ។
 
លោកអ្នក ដែលមានបំណងចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ អាចចុះឈ្មោះតាមអាសយដ្ឋានគេហទំព័រ https://www.tptd.org ។ ចំពោះ ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមលេខទូរស័ព្ទ និងតេឡេក្រាម ០១៥ ៥១១ ១១៦ និង០៧៨ ៨៩៩ ៩១៩៕
 
 

Tag:
 ThmeyThmey25
  ក្រសួងទេសចរណ៍
  ឆុងកាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com