កីឡាជាតិ
ជាតិ
កម្ពុជា ឈ្នះមេដាយសំរឹទ្ធ១ ពីព្រឹត្តិការណ៍កីឡាការ៉ាតេលំដាប់ពិភពលោក នៅឥណ្ឌូណេស៊ី
20, Nov 2022 , 6:29 pm        
រូបភាព
ក្រុមកីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា ក្នុងពិធីបំពាក់មេដាយពានរង្វាន់ WKF។ រូបពី សហព័ន្ធកីឡាការ៉ាតេកម្ពុជា
ក្រុមកីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា ក្នុងពិធីបំពាក់មេដាយពានរង្វាន់ WKF។ រូបពី សហព័ន្ធកីឡាការ៉ាតេកម្ពុជា
ដោយ:
ក្រុមកីឡាការ៉ាតេ ជម្រើសជាតិកម្ពុជា ទទួលបានមេដាយសំរឹទ្ធ១ បន្ទាប់ពីយកឈ្នះក្រុមកីឡាការិនីមកពីប្រទេសអ៊ុក្រែន ក្នុងព្រឹត្តិការណ៍កីឡាការ៉ាតេលំដាប់ពិភពលោក WKF Karate Series-A Jakarta 2022 នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

 
ក្រុមកីឡាការ៉ាតេផ្នែកនារីកម្ពុជា បានយកឈ្នះអ៊ុយក្រែន លើវិញ្ញាសាកាតាសម្តែង ដោយពិន្ទុ ២៣,៦០-២១,៤០។ កីឡាការិនីកម្ពុជា រួមមាន ថាត ឆេងហ័ង, ពុទ្ធា ស្រីណុច និងអូន ស្រីដា។
 
គួរបញ្ជាក់ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ជូនអត្តពលិក១៧រូបចេញទៅប្រកួតពានរង្វាន់កីឡាការ៉ាតេលំដាប់ពិភពលោក Karate Series-A Jakarta 2022 នៅប្រទេសឥណ្ឌូណេស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២២ និងមាន៦៣ ប្រទេសចូលរួម៕
 
 
 
 
 

Tag:
 កីឡាការ៉ាតេ
 WKF
© រក្សាសិទ្ធិដោយ thmeythmey.com