ជាតិ
សង្គមជាតិ
អភិបាលខេត្តឧត្តរមានជ័យ សៀមរាប និងត្បូងឃ្មុំ បន្តតំណែងសម្រាប់អាណត្តិទី២
× ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងអភិបាលខេត្តឧត្តរមានជ័យខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ សម្រាប់អាណត្តិទីពីរក្នុងដែនសមត្ថកិច្ចដដែល។
បើតាមព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី១៩ ខែវិច្ឆិកា លោក ប៉ែន កុសល្យ, លោក ទៀ សីហា និងលោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបន្តមុខតំណែងដដែលជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ សៀមរាប និងត្បូងឃ្មុំ រៀងៗខ្លួន។
លោក ប៉ែន កុសល្យ បានឡើងកាន់តំណែងជាអភិបាលខេត្តឧត្តរមានជ័យអាណត្តិទី១ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ជំនួសលោក ស ថាវី ដែលត្រូវតែងតាំងឱ្យចូលបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។
ចំណែកឯលោក ទៀ សីហា បានឡើងកាន់តំណែងជាអភិបាលខេត្តសៀមរាបក្នុងអាណត្តិទី១ នៅថ្ងៃទី៧ ខែធ្នូ ឆ្នា២០១៨ ជំនួសលោក ឃឹម ប៊ុនសុង។ មុនទទួលតំណែងជាអភិបាលខេត្ត
លោក សីហា ជាអភិបាលរងខេត្តសៀមរាបស្រាប់។
រីឯលោក ជាម ច័ន្ទសោភ័ណ ក៏ដូចលោក ទៀ សីហា ដែរ គឺជាអភិបាលរងខេត្ត បន្ទាប់មកទើបបានឡើងតំណែងជាអភិបាលខេត្តត្បូង។ លោកចូលកាន់ដំណែងជាអភិបាលខេត្តត្បូងឃ្មុំ អាណត្តិទី១ នៅថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ជំនួសលោក លី ឡេង ដែលត្រូវបានតែងតាំងមុខតំណែងថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com