ជាតិ
អត្ថបទពាណិជ្ជកម្ម
មូលនិធិព្រូដិនស៍ និងអង្គការមូលនិធិសិទ្ធិកុមារ បន្តគម្រោង​អប់រំហិរញ្ញ​វត្ថុមូលដ្ឋាន «កុមារ​ឆ្លាតអំពីលុយ ឆាឈីង»
21, Nov 2022 , 10:28 am        
រូបភាព
កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២៖​មូលនិធិព្រូដិនស៍ តាមរយៈក្រុមហ៊ុនព្រូដិនសលកម្ពុជានិងកិច្ចសហការណ៍ជាមួយអង្គការមូលនិធិសិទ្ធិកុមារដោយមានការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសជាផ្លូវការនូវកិច្ចបន្តគម្រោង កម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ “ឆាឈីង”ក្នុងដំណាក់កាលទី២ ក្រោមឈ្មោះ “កុមារឆ្លាតអំពីលុយឆាឈីង”។​
 
ក្នុងកម្មវិធីប្រកាសនេះក៏មានវត្តមានអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តមបណ្ឌិតចាន់​ សុភា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជននិងជាប្រធាននាយកដ្ឋានបឋមនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ឯកឧត្តម ខៀវរិទ្ធិភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកំពតផងដែរ។ 
 


សេចក្តីប្រកាសនេះបញ្ជាក់អំពីការប្ដេជ្ញាបន្តគាំទ្រការលើកស្ទួយអក្ខរកម្មហិរញ្ញវត្ថុទៅដល់កុមារកម្ពុជាក្នុងរយៈពេល៣ឆ្នាំទៅមុខទៀត។ គម្រោងនេះមានគោលបំណងធំដើម្បីបង្រៀនកុមារ អាយុពី ៧ ដល់ ១២​ឆ្នាំពីចំណេះដឹង ឧបករណ៍ និងការអនុវត្តន៍នានាដែលពួកគាត់ត្រូវការក្នុងការសម្រេចចិត្តហិរញ្ញវត្ថុដ៏ត្រឹមត្រូវដើម្បីសម្រេចគោលដៅនិងសុបិន្តរបស់ពួកគេ។
 
ការពង្រីកគម្រោងឆាឈីងវគ្គទី២នេះគឺដោយសារការសម្រេចបានជោគជ័យលើវគ្គទី១ ចាប់ពីដើមឆ្នាំ ២០១៩ ដល់ដើមឆ្នាំ ២០២២។ក្នុងដំណាក់កាលទី១នេះ គម្រោងបានអនុវត្តនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងកំពង់ចាមទៅលើសាលាបឋមសិក្សាគោលដៅចំនួន ១៥០។​ ដំណាក់កាលនេះបានផ្ដល់ប្រយោជន៍ដល់សិស្សចំនួន ៣៩,៨៨៩នាក់(សិស្សស្រីចំនួន ១០,៧០៤នាក់) គ្រូចំនួន ៥៨១នាក់នាយកសាលាចំនួន ១៥០នាក់ អាណាព្យាបាលចំនួន ២៨៩នាក់ និងមន្រី្តរដ្ឋាភិបាលចំនួន
៦៩នាក់។ 
 
គម្រោងកុមារឆ្លាតអំពីលុយ ឆាឈីងដំណាក់កាលទី២នេះនឹងបន្ដពង្រីកអត្ថប្រយោជន៍នេះទៅលើភាពជោគជ័យនៃដំណាក់កាលទី១ លើសាលាចំនួន១៥០និងភាពជាម្ចាស់ពីសំណាក់ក្រសួង ដោយបន្ថែមនូវសាលាគោលដៅចំនួន១៥០ទៀត នៅក្នុងខេត្តកំពង់ចាម កំពត កណ្ដាល សៀមរាប និងភ្នំពេញ។ លើសពីការពង្រីកគោលដៅសាលាគម្រោងនឹងរំពឹងបន្ថែមទៅលើគោលដៅសំខាន់មួយទៀតគឺការដាក់បញ្ជូលមេរៀនអក្ខរកម្មហិរញ្ញវត្ថុឆាឈីងនេះចូលទៅក្នុងកម្មវិធីសិក្សាផ្លូវការរបស់ក្រសួងអប់រំដើម្បីធានាវិសាល​ភាពនៃលទ្ធផលវិជ្ជមាននៃចំណេះដឹងនេះ។​ 
 
ឯកឧត្តមបណ្ឌិត ចាន់​ សុភាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជននិងជាប្រធាននាយកដ្ឋានបឋមនៃក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា “តំណាងក្រសួងអប់រំយុវជន និងកីឡាខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានចូលរួមកម្មវិធីប្រកាសជាផ្លូវការនេះហើយខ្ញុំបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងទៅលើគម្រោងកុមារឆ្លាតអំពីលុយឆាឈីងដំណាក់កាលទី២។ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមលើកទឹកចិត្តឲ្យដៃគូពាក់ព័ន្ធនានាធ្វើការរួមគ្នាដោយភាពច្បាស់លាស់លើទំនួលខុសត្រូវ ប្រកបដោយវិជ្ជាជីវៈផ្តោតលើគោលដៅវែងឆ្ងាយជាផលប្រយោជន៍នៃកុមារ និងសង្គមកម្ពុជា។” ។  
 
លោក Freddie Wong, នាយកស្ដីទីផ្នែកហិរញ្ញវត្ថុ និង Actuary តំណាងក្រុមហ៊ុនព្រូដិនសលកម្ពុជាមានប្រសាសន៍ថា “ការធានាសុវត្ថិភាពផ្នែកសុខភាពនិងហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា គឺជាគោលដៅចំបងនៃអាជីវកម្មយើង។យុទ្ធសាស្ត្រមួយរបស់យើង គឺការបង្កើនអក្ខរកម្មហិរញ្ញវត្ថុសម្រាប់ក្មេងៗជំនាន់ក្រោយ។ គោលដៅចំបងនៃយុទ្ធសាស្ត្រនេះគឺការធានាឲ្យពួកគាត់មានការយល់ដឹងច្បាស់លាស់អំពីការគ្រប់គ្រងលុយ តាំងពីវ័យក្មេងដើម្បីឲ្យពួកគេធ្វើការសម្រេចចិត្តហិរញ្ញវត្ថុបានប្រសើរជាងមុន។ខ្ញុំពិតជារីករាយណាស់ដែលឃើញកម្មវិធីឆាឈីង បានអនុត្តជោគជ័យពីសំណាក់កុមារកម្ពុជានិងឃើញកម្មវិធីនេះរីកចំរើនទៅមុខ”​។ ។ 
 
លោក ទេព ចាន់សំអុលនាយកប្រតិបត្តិនៃអង្គការមូលនិធិសិទ្ធិកុមារ បានបន្ថែមថា ”ការអប់រំផ្នែកហិរញ្ញវត្ថុសម្រាប់កុមារនៅកម្ពុជាមានសារៈសំខាន់ណាស់ក្នុងការបំពេញ​ចន្លោះអក្ខរកម្មហិរញ្ញវត្ថុនិងលើកស្ទួយការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អនាពេលអនាគតក្នុងចំណោមកុមារអាយុចាប់ពី៧ដល់១២ ឆ្នាំ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡាដែលបានផ្ដល់នូវកិច្ចសហការណ៍ក្នុងការអនុវត្ត និងពង្រីកគម្រោង។ហើយយើងក៏សូមថ្លែងអំណរគុណដល់មូលនិធិព្រូដិនស៍ ក្នុងការជួយគាំទ្រទាំងផ្នែកបច្ចេកទេស
និងថវិការសម្រាប់គម្រោងនៅប្រទេសកម្ពុជា។ ជំនួសឲ្យមូលនិធិសិទ្ធិកុមារយើងខ្ញុំនឹងប្តេជ្ញាក្នុងការធានាដំណើរការកម្មវិធី ប្រកបដោយលទ្ធផលនិងការផ្លាស់ប្ដូរវិជ្ជមាន ទៅលើអក្ខរកម្មហិរញ្ញវត្ថុនៅប្រទេសកម្ពុជា”។ 
 
ឆាឈីង គឺជាកម្មវិធីអប់រំ និងទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុជាសកលសម្រាប់កុមារអាយុពី ៧ ដល់១២ឆ្នាំ។កម្មវិធីនេះផ្ដោតទៅលើការបំពេញចន្លោះខ្វះខាតផ្នែកអក្ខរកម្មហិរញ្ញវត្ថុ
ដោយការប្រើប្រាស់របៀបសិក្សាបែបរួមបញ្ជូល ដោយប្រើប្រាស់ឧបករណ៍ឌីជីថលនិងរបៀបសិក្សាក្នុងសាលា។
 
អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឺសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករាឆ្នាំ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជាក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
 
ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី បានផ្តល់ជូននូវការធានារ៉ាប់រងសម្រាប់អាយុជីវិតនិងសុខភាព និងការការពារទ្រព្យសម្បត្តិដោយផ្តោតលើតំបន់អាស៊ី និងអាហ្រ្វិក។អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើងដោយការធ្វើឱ្យគ្រប់គ្នាអាចមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពដែលមានតម្លៃសមរម្យតាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។
 
អំពីក្រុមហ៊ុនព្រូដិនសលភីអិលស៊ី

ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudentialplc) ផ្ដល់ការធានារ៉ាប់រងសម្រាប់អាយុជីវិត និងសុខភាពនិងការការពារទ្រព្យសម្បត្តិនៅក្នុងទីផ្សារទាំង ១៣ នៅអាស៊ី និងអាហ្រ្វិក។
អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើងដោយការធ្វើឱ្យគ្រប់គ្នាអាចមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពដែលមានតម្លៃសមរម្យតាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។
 
 ព្រូដិនសល បានការពារ និងបង្កើនទ្រព្យសម្បត្តិក៏ដូចជាជម្រុញឱ្យពួកគេអាចសន្សំសម្រាប់គោលដៅ។អាជីវកម្មនេះបានធានារ៉ាប់រងអាយុជីវិតសម្រាប់អតិថិជន ១៩ លាននាក់ និងមានការចុះបញ្ជីសំខាន់ពីរនៅលើផ្សារហ៊ុនហុងកុង(2378) និងផ្សារហ៊ុនឡុងដ៍ (PRU) ។វាក៏មានការចុះបញ្ជីបន្ទាប់បន្សំនៅលើផ្សារហ៊ុនសិង្ហបុរី (K6S) និងការចុះបញ្ជីនៅផ្សារហ៊ុនញូវយ៉ក (PUK) ក្នុងទម្រង់នៃការទទួលប្រាក់បញ្ញើរបស់អាមេរិកនិងជាធាតុផ្សំនៃសន្ទស្សន៍ Hang Seng Composite Index ផងដែរ។
 
ក្រុមហ៊ុនព្រូដិនសលមិនមានទំនាក់ទំនងជាមួយក្រុមហ៊ុនព្រូដិនសលFinancial, Inc. ជាក្រុមហ៊ុនដែលមានទីតាំងអាជីវកម្មសំខាន់នៅក្នុងសហរដ្ឋអាមេរិកឬជាមួយក្រុមហ៊ុន The Prudential Assurance Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់M&G plc ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។
 
អំពីមូលនិធិព្រូដិនស៍

មូលនិធិព្រូដិនស៍គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី និងអាហ្រ្វិក។ បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ  សុខភាព និងសុវត្ថិភាព។  មូលនិធិនេះអនុវត្តកម្មវិធីថ្នាក់តំបន់ ក៏ដូចជាកម្មវិធីប្រចាំទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលមួយចំនួនទៀត ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល  រដ្ឋាភិបាល និងវិស័យឯកជន  ដើម្បីបង្កើនឥទ្ធិពលជាវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។មូលនិធិព្រូដិនស៍ ប្រើប្រាស់ទស្សនៈវិស័យវែងឆ្ងាយនិងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល  ដើម្បីធ្វើឱ្យសហគមន៍ទាំងនោះ កាន់តែមានសុខសុវត្ថិភាព  និងភាពធន់មាំជាងមុន។មូលនិធិនេះគឺជាអង្គការសប្បុរសធម៌  ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង៕
 
សម្រាប់ព័ត៌មានបន្ថែម 

សូមចូលទៅកាន់ www.prudencefoundation.com 
សម្រាប់​ព័ត៌​មាន​បន្ថែម​
​សូម​ទំ​នាក់​ទំ​នង៖
​លោក ហាហ្សាន់ អ៊ីលយ៉ាសគ្គិ 
​ប្រធានផ្នែក កិច្ចការបរិស្ថាន សង្គម និងអភិបាលកិច្ច 
អ៊ីម៉ែល​៖ [email protected] 
 
អត្ថបទពាណិជ្ជកម្ម
 
 

Tag:
 Prudential
© រក្សាសិទ្ធិដោយ thmeythmey.com