ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហានិភ័យ​ណាស់! កត្តា១០ យ៉ាង អាច​បណ្តាល​ឱ្យ​អ្នក​កើត​មាន​ជំងឺមហារីក​បាន
22, Nov 2022 , 6:59 am        
រូបភាព
មហារីក គឺជា​ជំងឺ​មួយ​ដែល​បណ្តាល​មក​ពី​កោសិកា​សាហាវ​រីក​លូតលាស់​នៅ​ក្នុង​រាង​កាយ ។ កោសិកា​នេះ​បាន​រីក​លូតលាស់​បង្កើត​ជា​ដុំ​សាច់​មួយ​ដែល​ហៅ​ថា​ដុំ​ពក ហើយនឹង​រាលដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ ។

 
ទោះបីជា​ជំងឺមហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​អាច​បណ្ដាល​ឱ្យ​ស្លាប់ ហើយ​រីក​លូតលាស់​នៅ​ក្នុង​រាង​កាយ​លឿន​ក៏​ពិតមែន ប៉ុន្តែ​មាន​អ្នកជំងឺ​មួយ​ចំនួន​ដែល​អាច​ព្យាបាល​ជា​ដោយ​ជោគជ័យ​ដោយ​ការ​វះកាត់ ឬ ដោយសារ​ការ​ប្រើ​សារធាតុ​គីមី ការ​ព្យាបាល​ជា ឬ មិនជា​អាស្រ័យ​លើ​ការ​រយៈពេល​នៃ​ការ​ដឹង ។ បើ​យើង​ដឹង​លឿន ហើយ​ឆាប់​ព្យាបាល​ឱកាស​ដែល​អាច​ជា​ក៏​មាន​ច្រើន បើ​ជំងឺ​នេះ​បាន​រីក​រាលដាល​ច្រើន​ហើយ​បាន​ចាប់ផ្ដើម​ព្យាបាល​ឱកាស​ជា​ក៏​មាន​តិច​ដូច​គ្នា ។
 
តើ​មូលហេតុ​អ្វី​បណ្តាល​ឱ្យ​កើត​មាន​ជំងឺមហារីក ?
ជា​ទូទៅ​គ្រូពេទ្យ​មិន​អាច​កំណត់​ពី​មូលហេតុ​ពិតប្រាកដ​ដែល​បុគ្គល​ម្នាក់​ៗ​កើត​ជំងឺ​នេះ​បាន​ទេ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ឯកសារ​ដែល​មាន​បច្ចុប្បន្ន
 
រក​ឃើញ​ថា​មាន​កត្តា​ហានិភ័យ​មួយ​ចំនួន​ដែល​អាច​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​នេះ ៖
១. អាយុ ៖ អាយុ​ដែល​កើនឡើង កាន់តែ​មានឱកាស​កើត​ជំងឺមហារីក​កើនឡើង​ដូច​គ្នា ។
២. បារី ៖ ការ​ជក់បារី​ពាក់ព័ន្ធ​នឹង​ការ​កើត​ជំងឺមហារីក​ជា​ច្រើន​ដូច​ជា ដូច​ជា​មហារីក​សួត មហារីក​បំពង់ក មហារីក​មាត់ មហារីក​បំពង់​អាហារ មហារីក​ប្លោក​នោម មហារីក​តម្រងនោម មហារីក​ក្រពះ មហារីក​លំពែង និង មហារីក​មាត់ស្បូន ។
៣. ពន្លឺ​ថ្ងៃ (UV) ៖ ពាក់ព័ន្ធ​នឹង​ជំងឺមហារីក​ស្បែក ។
៤. វិទ្យុសកម្ម​តាម​ធម្មជាតិ និង នុយក្លេអ៊ែរ ឧស្ម័ន​រ៉ា​ដ្យូ​ម (Radon) ៖ ប្រសិនបើ​ប៉ះពាល់​ច្រើន​ពេក​ពាក់ព័ន្ធ​ជាមួយនឹង​ជំងឺមហារីក​គ្រាប់​ឈាម មហារីក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត មហារីក​សុដន់ មហារីក​សួត និង មហារីក​ក្រពះ ។
៥. សារធាតុ​គីមី ៖ ដូច​ជា asbestos, benzene, benzidine, cadmium, nickel ឬ vinyl chloride
៦. វីរុស ឬ បាក់តេរី​មួយ​ចំនួន ៖ ដូច​ជា វីរុស HPV វីរុស​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ជាដើម ។
៧. ការ​ទទួល​អ​ម៉ូ​ន Estrogen ៖ ពាក់ព័ន្ធ​ជាមួយនឹង​ការ​កើត​ជំងឺមហារីក​សុដន់ ។
៨. ប្រវត្តិ​គ្រួសារ​កើត​ជំងឺមហារីក ៖ ជំងឺមហារីក​ខ្លះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ភាព​មិនធម្មតា​នៃ​ហ្សែ​ន ទោះបីជា​យ៉ាងណា​ក៏​ដោយ​មហារីក​ដែល​កើត​មាន​តាម​រយៈ​ដំណរ​ពូជ​មាន​តិច​ណាស់ ។
៩. ជាតិ​អាល់កុល ឬ គ្រឿង​ស្រវឹង ៖ ពាក់ព័ន្ធ​នឹង​ជំងឺមហារីក​មាត់ មហារីក​បំពង់ក មហារីក​ក្រពះ​ពោះវៀន មហារីក​ថ្លើម និង មហារីក​សុដន់ ។
១០. ការ​រស់នៅ ៖ ដូច​ជា​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ពាក់ព័ន្ធ​ទៅ​នឹង​ការ​កើត​មាន​ជំងឺមហារីក​ពោះវៀន មហារីក​ច្រមុះ និង មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។ ធាត់ និង ហាត់ប្រាណ​តិច​ពាក់ព័ន្ធ​ជាមួយ​ជំងឺមហារីក​សុដន់ មហារីក​ពោះវៀនធំ មហារីក​បំពង់​អាហារ មហារីក​តំរងនោម និង មហារីក​ស្បូន​ជាដើម ៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com