ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខការពារជាតិអាម៉េរិក-ចិន ជួបគ្នាលើទឹកដីកម្ពុជា
22, Nov 2022 , 11:12 am        
រូបភាព
រូបលោក លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ពី AFP, រូបលោក វ៉ី ហ្វឹងហឺ រដ្ឋមន្រ្តីការពារជាតិចិន ពី TGP
រូបលោក លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ពី AFP, រូបលោក វ៉ី ហ្វឹងហឺ រដ្ឋមន្រ្តីការពារជាតិចិន ពី TGP
លោក វ៉ី ហ្វឹងហឺ (Wei Fenghe) រដ្ឋមន្រ្តីការពារជាតិចិន និងលោក លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានជួបពិភាក្សាផ្ទាល់មុខគ្នាជាទ្វេភាគី លើទឹកដីខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ រដ្ឋមន្រ្តីនៃប្រទេសមហាអំណាចទាំង២នេះ មកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក។

 
 
ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញក្តីសង្ឃឹមទុកជាមុនថា រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក និងរដ្ឋមន្រ្តីក្រសួងការពារជាតិចិន នឹងធ្វើកិច្ចការដ៏ល្អជាមួយគ្នា។ មេដឹកនាំកម្ពុជា ថ្លែងដូច្នេះថា៖«… អាចចាត់ទុកថា កម្ពុជា ជាទីកន្លែងនៃការសម្រុះស​ម្រួល១ របស់មហាអំណាច ដែលនាំទៅដល់ស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក»។ 
 
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ប្រព្រឹត្តទៅលើទឹកដីខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការរៀបចំរបស់កម្ពុជា ដែលជាប្រធានអាស៊ាន៕ 
 

Tag:
 កម្ពុជា
  កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន
  ជំនួបអាម៉េរិក-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com