ជាតិ
ភ្លៀងនឹង​​ធ្លាក់​ក្នុង​កម្រិតមធ្យម មួយសប្ដាហ៍
23, Nov 2022 , 7:59 am        
រូបភាព
រូបភាពក្រសួងធនធានទឹក
រូបភាពក្រសួងធនធានទឹក
ដោយ:
ភ្នំពេញ៖ កម្ពុជា នឹងមានភ្លៀងធ្លាក់កម្រិតមធ្យម មួយសប្ដាហ៍ទៀត ដោយសារឥទ្ធិពលសម្ពាធទាបសកម្ម និងទ្រនុងសម្ពាធខ្ពស់ ចាប់ពីថ្ងៃទី២៣ ដល់២៩ វិច្ឆិកា។ នេះបើតាមក្រសួងធនធានទឹកនិងឧតុនិយម ។

 
ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាស្ថានភាពនៃសម្ពាធទាបសកម្ម ​នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ។ 
 
ដោយឡែក​តំបន់ខ្ពង់រាប ក៏មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ។ ចំពោះតំបន់មាត់សមុទ្រវិញ​ អាចមានភ្លៀងពីកម្រិតតិច ទៅបង្គួរ ហើយផ្ទៃសមុទ្រ មានខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់។ 
 
សម្រាប់ថ្ងៃទី២៥-២៩ តំបន់ទាំងនេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច៕ 
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com