កីឡាជាតិ
ជាតិ
ក្រសួងមហាផ្ទៃ នៅតែរក្សាដំណែងកំពូលតារាងដោយឈ្នះមេដាយសរុប៦៥
23, Nov 2022 , 11:00 am        
រូបភាព
ក្រុមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ក្នុងថ្ងៃបិទបញ្ចប់ការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ក្រុមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ក្នុងថ្ងៃបិទបញ្ចប់ការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ដោយ:
ក្រុមក្រសួងមហាផ្ទៃ គ្រងកំពូលតារាងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដោយឈ្នះមេដាយសរុប៦៥ ក្នុងនោះ មាស២៨ ប្រាក់១៧ និងសំរឹទ្ធ២០។  ក្រសួងការពារជាតិ ឡើងមកឈរលេខ២ ទទួលបានមេដាយសរុប២៧ មាស១៤ ប្រាក់៤ និងសំរឹទ្ធ៩ គិតត្រឹមថ្ងៃទី២២ ខែវិឆ្ឆិកា ដែលមានរាជធានី-ខេត្ត និងក្រសួងចំនួន២៨ ចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

 
ក្រសួងមហាផ្ទៃ ឈរលេខ១ ក្នុងតារាងដោយឈ្នះមេដាយសរុប៦៥ មាស១៥ ប្រាក់១៧ និងសំរឹទ្ធ២០, លេខ២ ក្រសួងការពារជាតិ មេដាយសរុប២៧ មាស១៤ ប្រាក់៤ និងសំរឹទ្ធ៩ លេខ៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយសរុប៤០ មាស១៣ ប្រាក់១៥ និងសំរឹទ្ធ១២, លេខ៤ ខេត្តព្រៃវែង មេដាយសរុប៣៤ មាស៨ ប្រាក់១២ និងសំរឹទ្ធ១៤, លេខ៥ រាជធានីភ្នំពេញ មេដាយសរុប២២ មាស៦ ប្រាក់៥ និងសំរឹទ្ធ១១, លេខ៦ ខេត្តកណ្តាល មេដាយសរុប២០ មាស៥ ប្រាក់៥ និងសំរឹទ្ធ១០, លេខ៧ ខេត្តបាត់ដំបង មេដាយសរុប១៧ មាស៤ ប្រាក់៤ និងសំរឹទ្ធ៩។
 

កម្មវិធីបិទបញ្ចប់ការប្រកួតកីឡាសីដក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
 
បន្ទាប់មកលេខ៨ ខេត្តកំពង់ចាម មេដាយសរុប១៣ មាស៣ ប្រាក់៥ និងសំរឹទ្ធ៥, លេខ៩ ខេត្តស្ទឹងត្រែង មេដាយសរុប១១ មាស៣ ប្រាក់៣ និងសំរឹទ្ធ៥, លេខ១០ ខេត្តស្វាយរៀង មេដាយសរុប១៣ មាស២ ប្រាក់៦ និងសំរឹទ្ធ៥, លេខ១១ខេត្តប៉ៃលិន មេដាយសរុប១៥ មាស២ ប្រាក់៤ និងសំរឹទ្ធ៩, លេខ១២ខេត្តសៀមរាប មេដាយសរុប៨ មាស២ ប្រាក់៣ និងសំរឹទ្ធ៣, លេខ១៣ខេត្តកំពង់ឆ្នាំង មេដាយសរុប១១ មាស២ ប្រាក់២ និងសំរឹទ្ធ៧ លេខ១៤ ខេត្តកំពង់ស្ពឺ មេដាយសរុប៧ មាស១ ប្រាក់២ និងសំរឹទ្ធ៤។
 
ខេត្តកោះកុង ឈរលេខ១៥ មេដាយសរុប៧ មាស១ ប្រាក់១ និងសំរឹទ្ធ៥, លេខ១៦ ខេត្តកំពត មេដាយសរុប២ មាស១ ប្រាក់១, លេខ១៧ ខេត្តកែប មេដាយសរុប២ មាស១ និងសំរឹទ្ធ១, ខេត្តតាកែវ ឈរលេខ១៨ មេដាយមាស១, ខេត្តត្បូងឃ្មុំ ឈរលេខ១៩ មេដាយប្រាក់៣, ខេត្តបន្ទាយមានជ័យ ឈរលេខ២០ មេដាយសរុប ៤​ប្រាក់១ និងសំរឹទ្ធ៣,ខេត្តកំពង់ធំ ឈរលេខ២១ មេដាយសរុប៤ ប្រាក់១ និងសំរឹទ្ធ៣, លេខ២២ ខេត្តពោធិ៍សាត់ មេដាយសរុប៣ ប្រាក់១ និងសំរឹទ្ធ២, លេខ២៣ ខេត្តឧត្តរមានជ័យ មេដាយប្រាក់១ និងខេត្តមណ្ឌលគិរី ឈរលេខ២៥ មេដាយសំរឹទ្ធ៤៕
 
 

Tag:
 កីឡាជាតិលើកទី៣
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com