ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ភ្នែក​ទៅ​ជា​ក្រហម​បណ្តាល​មក​ពី​មូលហេតុ​អ្វីខ្លះ?
25, Dec 2022 , 10:59 pm        
រូបភាព
ភ្នែក​ក្រហម​គឺជា​បញ្ហា​ដែល​កើត​មាន​ជា​ញឹកញាប់​មួយ និង​អាច​កើតឡើង​តែ​ភ្នែក​ម្ខាង ឬ​ទាំង​សងខាង​។ ភាព​ក្រហម​នេះ​មាន​ជាប់​ទាក់ទង​នឹង​ការ​រីក​របស់​សរសៃឈាម​លើ​ផ្ទៃ​របស់​ភ្នែក ដោយសារ​តែ​ការ​រលាក ការ​កកិត ឬ​ការ​បង្ក​រោគ​។

 
ភាក​ច្រើន ការ​រលាក​ដែល​នាំ​ឱ្យ​ក្រហម​ភ្នែក​នោះ​កើតឡើង​នៅ​លើ​ភ្នាស​គម្រប​ភ្នែក​ពណ៌​ស និង​កម្រាល​របស់​ត្របកភ្នែក​ខាងក្នុង​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយ​ចំនួន​នៃ​ការ​ក្រហម​ភ្នែក​៖
 
•​ ​អាឡែ​ហ្ស៊ី​ភ្នែក​
•​ ​ការបង្ក​រោគ​ដោយ​បាក់តេរី​នៅ​ភ្នែក​
•​ ​រលាក​ត្របកភ្នែក​
•​ ​ដាច់ដោច​ស្រទាប់​ភ្នែក​ខាងក្រៅ​គេ​បង្អោះ​
•​ ​ដំបៅ​នៅ​ស្រទាប់​ភ្នែក​ក្រៅ​គេ​បង្អោះ​
•​ ​ភ្នែក​ស្ងួត​
•​ ​ជំងឺ​ត្របកភ្នែក​លាន​ចេញ​ក្រៅ​
•​ ​ជំងឺ​ត្របកភ្នែក​លាន​ចូលក្នុង​
•​ ​រលាក​ភ្នាស​គ្រប់​ភ្នែក​ខាងក្នុង​
•​ ​មាន​កំទិចកំទី​នៅក្នុង​គ្រាប់​ភ្នែក​
•​ ​អាឡែ​ហ្ស៊ី​អាកាសធាតុ​
•​ ​រលាក​ភ្នែក​
•​ ​ការបង្ក​រោគ​ធ្ងន់ធ្ងរ​នៅ​ជាលិកា​ជុំវិញ​ភ្នែក​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com