ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំ​រំលង​ឲ្យ​សោះ​! ១១​ដំណោះស្រាយ កាត់​បន្ថយ​បញ្ហា​គេង​មិន​លក់
28, Nov 2022 , 6:59 am        
រូបភាព
តើ​ការ​ដេក​មិន​លក់​ជា​អ្វី ? ការ​ដេក​មិន​លក់ គឺជា​បញ្ហា​ដែល​ច្រើន​កើត​មាន ហើយ​វា​មានការ​ប៉ះពាល់​ដល់​ការ​រស់នៅ​សព្វថ្ងៃ​ផង​ដែរ ។ មាន​មនុស្ស​ជា​ច្រើន ដែល​មាន​បញ្ហា​ដេក​មិន​លក់​នេះ ដូច្នេះ​ពួក​គេ​តែងតែ​មានការ​ភ្ញាក់​ពី​ដំណេក នៅ​ពេល​យប់ ឬ​ភ្ញាក់​លឿន​ពេក ។

 
ទោះជាយ៉ាងណាការគេងមិនលក់ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនផងដែរ។ 
 
ប្រសិនបើ​យើង​មាន​បញ្ហា​គេង​មិន​លក់ វា​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ទៀត ដូច្នេះ​ហើយ​ខាងក្រោម​នេះ គឺជា​ដំណោះស្រាយ​ទាំង​១១ ដើម្បី​កាត់​បន្ថយ​បញ្ហា​គេង​មិន​លក់
 
១. អាន​សៀវភៅ​ដែល​យើង​ចូល​ចិត្ត ហើយ​ចៀសវាង​ប្រភេទ​ដែល​អាច​ប៉ះពាល់​អារម្មណ៍​នៅ​ពេល​យប់
២. ស្តាប់​ចម្រៀង​សប្បាយ​ៗ
៣. ផឹក​ទឹកដោះ​គោមួយ​កែវ​មុន​ចូល​គេង
៤. និយាយ​គ្នា​លេង​ជាមួយ​មិត្ត
៥. ហាត់ប្រាណ ដើម្បី​កាត់​បន្ថយ​សម្ពាធ
៦. លេង​ហ្គេ​ម
៧. មើល​កម្មវិធី​កម្សាន្ត​អារម្មណ៍
៨. ព្យាយាម​កុំ​គិត​ពី​អ្វី​ច្រើន​នៅ​ពេល​កំពុង​គេង ដោយ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់
៩. កុំ​បង្ខំចិត្ត​គេង ប្រសិនបើ​យើង​មាន​អារម្មណ៍​មិន​ស្ងប់​នោះ
១០. ញ៉ាំ​អ្វី​ដែល​យើង​ចូល​ចិត្ត
១១.​ដើរ​លេង​កម្សាន្ត​ខ្លះ ដើម្បី​ឲ្យ​ជីវិត​មាន​ន័យ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com