FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ជប៉ុនត្រូវការពិន្ទុបន្ថែមដើម្បីសម្រេចកក់កៅអីវគ្គបន្ទាប់ប៉ះកូស្តារីកា មុនការប្រកួត ៣គូទៀត
27, Nov 2022 , 3:51 pm        
រូបភាព
រូបភាពពី JFA
រូបភាពពី JFA
ជប៉ុនត្រូវការ ៣ពិន្ទុបន្ថែមចាំបាច់ នាជំនួបប៉ះកូស្តារីកា វេលាម៉ោង ៥ល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកានេះ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា មុនការប្រកួតរវាងប៊ែលហ្ស៊ិកជួបម៉ារ៉ុកវេលាម៉ោង ៨យប់ ឯក្រូអាស៊ីជួបកាណាដាក៏ជាក្រុមប្រជែងពិន្ទុចាំបាច់ត្រឹមប្រកួតទីពីរនេះ និងអាល្លឺម៉ង់ត្រូវការឈ្នះលើអេស្ប៉ាញខ្លាំងដើម្បីមានក្តីសង្ឃឹមប្រជែងវគ្គបន្ទាបទៀត។

 
ជំនួបជុំទីពីរពូល E រាត្រីនេះជប៉ុននឹងត្រូវតទល់ជាមួយកូស្តារីកានាកីឡាដ្ឋាន Ahmed bin Ali ដែលជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមជើងខ្លាំងទ្វីបអាស៊ីមួយនេះក្នុងការក្រសោប ៣ពិន្ទុបន្ថែមក្នុងការកក់កៅអីទៅវគ្គបន្ទាប់ ចំណែកកូស្តារីកានឹងក្លាយជាការប្រកួតដ៏តានតឹងមួយខណៈប៉ះក្រុមដែលមាន ៣ពិន្ទុក្នុងដៃស្រាប់ ហើយជាក្រុមយកឈ្នះលើអាល្លឺម៉ង់ ២-១ កាលពីជុំទីមួយថែមទៀត។ កូស្តារីកាជំនួបជុំទីមួយចាញ់អេស្ប៉ាញ ៧-០។
 
ការប្រកួតវេលាម៉ោង ៨ យប់ជំនួបពូល F ប៊ែលហ្ស៊ិកជួបម៉ារ៉ុក ដែលជាការប្រកួតដ៏សំខាន់ដែលក្រុមទាំងពីរនឹងត្រូវការស្វែករក ៣ពិន្ទុរៀងខ្លួនៗដើម្បីឱកាសប្រជែងដណ្តើមកៅអីទៅវគ្គបន្ទាប់ ប៊ែលហ្ស៊ិកជាក្រុមមាន ៣ពិន្ទុដំបូងគេក្នុងពូលនេះ ខណៈម៉ារ៉ុកមាន ១ពិន្ទុក្នុងដៃ ត្រូវប៉ះគ្នានាកីឡដ្ឋាន Al Thumama។
 
ក្រូអាស៊ីនឹងត្រូវជួប កាណាដាដែលជាក្រុមខ្លាំងមួយកំពុងស្រែកឃ្លានជ័យជម្នះខ្លាំង បើទោះបីកាលជួបប៊ែលហ្ស៊ិកពួកគេភ្លាត់ស្នៀតចាញ់ក្តីប៉ុន្តែពួកគេបានដាក់សម្ពាធខ្លាំងលើប៊ែលហ្សិកនឹងតែងមានឱកាសស៊ុតសំដៅទីជាច្រើនគ្រាប់។ ក្រូអាស៊ីមានត្រឹម ១ពិន្ទុក៏មិនអាចបណ្តែតបណ្តោយឱ្យរបូតឱកាសទៅកាន់កាណាដាបានផងដែរ ក្នុងការប្រកួតនាកីឡដ្ឋាន Khalifa International នារាត្រីដ៏សំខាន់មួយនេះ។
 
គូចុងក្រោយសម្រាប់រាត្រីនេះផងដែរ អាល្លឺម៉ង់ត្រូវការឈ្នះលើអេស្ប៉ាញជាចាំបាច់ដើម្បីអាចបន្តដំណើរប្រកួតប្រជែងរបស់ខ្លួនក្នុងពូល E ដ៏ខ្លាំងមួយនេះ ទល់អេស្ប៉ាញដែលបានលត់កូស្តារីកា ៧-០ ជំនួបបើកឆាក ការប្រកួតដ៏តឹងតែងសម្រាប់អាល្លឺម៉ង់និងអេស្ប៉ាញ ធ្វើឡើងនៅកីឡដ្ឋាន Al Bayt វេលាម៉ោង ២រំលងអាធ្រាត្រ។ អេស្ប៉ាញមាន ៣ពិន្ទុក្នុងដៃគ្មានក្តីបារម្ភខ្លាំង ខណៈខ្លួនត្រូវការប្រជែងពិន្ទុបន្ថែមដើម្បីកក់កៅវគ្គបន្ទាប់ប្រជែងជាមួយជប៉ុន៕
 

Tag:
 World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com