FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ពីរគ្រាប់របស់ Fernandes នាំព័រទុយហ្កាល់រួមដំណើរជាមួយបារាំង ប្រេស៊ីលទៅវគ្គ១៦ក្រុម
29, Nov 2022 , 5:21 am        
រូបភាព
Ronaldo អបអរជាមួយ Bruno Fernandes ក្រោយ​រកបាន​គ្រាប់បាល់ទី១នាំមុខ។ រូបថត FIFA World Cup
Ronaldo អបអរជាមួយ Bruno Fernandes ក្រោយ​រកបាន​គ្រាប់បាល់ទី១នាំមុខ។ រូបថត FIFA World Cup
ដោយ: រួបរួម
ព័រទុយហ្កាល់រួមដំណើរជាមួយបារាំង និងប្រេស៊ីល ឆ្ពោះបន្តទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 ក្រោយជ័យជម្នះ ២-០ លើអ៊ុយរូហ្កាយនៅកីឡដ្ឋាន Lusail ដែលសម្រេចបានដោយ Bruno Fernandes ទាំងពីរគ្រាប់។

 
Bruon Fernandes រកបានគ្រាប់បាល់ដំបូងនៅនាទី៥៤ ហើយប៉េណាល់ទីបាន១គ្រាប់ទៀត នៅនាទី បន្ថែម ក្រោយ VAR បង្ហាញឲ្យឃើញថា ខ្សែការពារអ៊ុយរូហ្កាយយកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់។
 
ជ័យជម្នះដែលសម្រេចបានទាំងពីរគ្រាប់ដោយខ្សែបម្រើ Manchester United ក៏ជាការសងសឹកបានសម្រេចផងដែរ លើអ៊ុយហ្កាយ ដែលបានទម្លាក់ព័រទុយហ្កាល់ ២-១ នៅវគ្គ១៦ក្រុមចុងក្រោយ កាលពីព្រឹត្តិការណ៍ឆ្នាំ២០១៨នៅប្រទេសរុស្ស៊ី។
 
សម្រាប់ពូល H ព័រទុយហ្កាល់ឈរលេខ១ប៉ុណ្ណោះអាសន្ននៅពូល A ដោយទុកឲ្យហ្កាណា (៣ពិន្ទុ), កូរ៉េខាងត្បូង និងអ៊ុយរូហ្កាយ (១ពិន្ទុដូចគ្នា) បន្តដណ្តើមកៅអីគ្នា នាការប្រកួតចុងក្រោយក្នុងពូល។ កូរ៉េខាងត្បូងត្រូវប៉ះព័រទុយហ្កាល់ ខណៈហ្កាណា ជួបអ៊ុយរូហ្កាយ នាថ្ងៃទី២ ខែធ្នូ។
 
ក្រោយបញ្ចប់ការប្រកួតពីរជុំគ្រប់ពូល ក្រុមដែលឡើងទៅកាន់វគ្គ១៦ដោយស្វ័យប្រវត្តិមានតែ៣ក្រុមប៉ុណ្ណោះ គឺព័រទុយហ្កាល់ ប្រេស៊ីល និងបារាំង រីឯក្រុមដែលធ្លាក់ចេញ គឺម្ចាស់ផ្ទះកាតា និងកាណាដា ៕
 

Tag:
 FIFA World Cup Qatar 2022
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com