អន្តរជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលីថា លោកមិនស្ថិតក្នុងក្រុមសមាជិកសភាដែលនឹងទៅកោះតៃវ៉ាន់ឡើយ
03, Dec 2022 , 3:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស នៅថ្ងៃទី៣ ខែធ្នូ អះអាងថា លោកមិនចូលរួម​ជាមួយ​ក្រុមអ្នកនយោបាយអូស្ត្រាលីមួយក្រុមដែលគ្រោងនឹងធ្វើដំណើរទស្សនកិច្ច​ទៅកាន់កោះតៃវ៉ាន់​រយៈពេ​ល៥ថ្ងៃឡើយ។

 
ក្រុមអ្នកនយោបាយអូស្ត្រាលីរួមមានសមាជិកគណបក្សការងារដែលកាន់អំណាច និងបក្សប្រឆាំង​នឹង​ធ្វើដំណើរទស្សកិច្ចទៅតៃវ៉ាន់នៅថ្ងៃទី៤ ខែធ្នូ ដែលជាទស្សនកិច្ចលើកដំបូងតាំងពីឆ្នាំ២០១៩។ នេះបើតាមកាសែតអូស្ត្រាលីបានរាយការណ៍នៅថ្ងៃទី៣ ខែធ្នូ។ 
 
នៅថ្ងៃដដែល នាយករដ្ឋមន្ត្រី អាល់បានីស បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមិនមែនដឹកនាំដោយ​រដ្ឋាភិបាលនោះឡើយ។
 
«ពួកយើង នៅ​តែ​មាន​ជំហរ​ទ្វេភាគី​នៅ​ពេល​ដែល​ធ្វើការងារមួយ​​​ចិន ហើយ​នៅ​ពេល​ដែលត្រូ​វ​គាំទ្រ​សម្រាប់​ការរក្សាស្ថានភាព​នៅ​តៃវ៉ាន់»។ មេដឹកនាំអូស្ត្រាលីលើកឡើងបែបក្នុងសន្និសីទកាសែត​មួយ​នៅភាគខាងត្បូងប្រទេស។ ឆ្លើយទៅកាន់សំណួរអំពីគោលបំណងនៃទស្សនកិច្ចនេះ លោក អាល់បានីស អះអាងថា លោកមិនដឹងនោះឡើយ ហើយលោកក៏មិន​ចូលរួម​ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ​ដែរ។
 
ក្រុមសមាជិកសភាខាងលើត្រូវបានរាយការណ៍ថា នឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក  Joseph Wu ។ ដំណើរទស្សកិច្ច​នេះត្រូវ​បាន​គេ​រាយការណ៍ថា រួមបញ្ចូល កិច្ចពិភាក្សាលើផ្នែកសន្តិសុខ ពាណិជ្ជកម្ម កសិកម្ម និងកិច្ចការ​ជន​ជាតិ​ដើម​ភាគតិច។
គួររំលឹកថា ក្រៅកិច្ចប្រជុំកំពូលប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) លោក អាល់បានីស បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ហើយបានបង្ហាញពីក្ដីរំពឹងទំនាក់ ទំនងទ្វេភាគី​នឹង​បាន​ជិតស្និទ្ធជាងមុន។ អូស្ត្រាលីដូចប្រទេសដ៏ទៃទៀត មិនមានទំនាក់ទំនងការទូតផ្លូវកា​រ​ជាមួយ​តៃវ៉ាន់​នោះ​ឡើយ ប៉ុន្តែមួយរយៈក្រោយមកនេះអូស្ត្រាលីបានចូលរួមជាមួយអាម៉េរិកជុំវិញស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់៕
 
 

Tag:
 តៃវ៉ាន់
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com