ជាតិ
សេដ្ឋកិច្ច
ខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិតាមផ្លូវអាកាស ជាង ១០០០នាក់ ក្នុងមួយថ្ងៃ
03, Dec 2022 , 10:00 pm        
រូបភាព
ដោយ:
ខេត្តសៀមរាបចាប់ផ្ដើមមានកំណើនភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ ដែលមានអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង ១ ០០០នាក់ក្នុងមួយថ្ងៃ មកកាន់ទឹកដីអង្គរនេះ។​ នេះបើយោងតាមក្រសួងទេសចរណ៍។

 
បច្ចុប្បន្ន​ ខេត្តសៀមរាបហាក់មានសន្ទុះឡើងវិញនូវកំណើនទេសចរអន្តរជាតិ រួមជាមួយនឹងការហោះហើរពីបរទេសចូលក្នុងខេត្តនេះមានចាប់ពី១៥-១៦ជើងក្នុងមួយថ្ងៃ។ លោក ង៉ូវ សេងកាក់ ដែលជាប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា​ ភ្ញៀវទេសចរដែលធ្វើដំណើរតាមជើងហោះហើរនេះ គឺមានប្រមាណពី ១ ៣០០នាក់ទៅ១ ៤០០នាក់ក្នុងមួយថ្ងៃ។​
 
ដោយឡែក ចំពោះទេសចរធ្វើដំណើតាមផ្លូវគោកចូលមកខេត្តសៀមរាប គឺមានប្រមាណ៦០០-៧០០នាក់ក្នុងមួយថ្ងៃ ផងដែរ។


រូបភាពដោយក្រសួងទេសចរណ៍ 

ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ តុលា ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានអ្នកទេសចរជិត១,៨លាននាក់ ដែលកើនដល់៨៨៦,៣៣ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន១ ៦២៣ ២០០នាក់ និងទេសចរអន្តរជាតិមានចំនួន១៦៩ ៣៤៩នាក់៕
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com