ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​កុំទុកយូរ ! ថ្លើម​កំពុងតែ​ខូចនឹង​បង្ហាញ​អាការៈ​ទាំង​នេះ​
12, Dec 2022 , 6:59 am        
រូបភាព
ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជំងឺថ្លើម​កំពុង​តែ​កើនឡើង​យ៉ាង​ខ្លាំង​។ យោង​ទៅ​តាម​ស្ថិតិ​ជាតិ​របស់​ប្រទេស​អង់គ្លេស បាន​ឲ្យ​ដឹង​ថា ជំងឺថ្លើម​ត្រូវ​បាន​ជាប់​ចំណាត់​ថា្ន​ក់​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​លំដាប់​ទី​៥​។

 
យ៉ាងណាមិញ ថ្លើម​របស់​មនុស្ស​យើង​មានមុខ​ងារ​សំខាន់​ៗ​ច្រើន​ណាស់​ដូច​ជា លាង​សម្អាត​ឈាម ផលិត​ប្រូតេអ៊ីន​សំខាន់​ៗ​ដែល​រាង​កាយ​ត្រូវការ ផលិត​កូ​ឡេ​ស្តេ​រ៉ុល សម្រួល​ដល់​ការ​ផ្គត់ផ្គង់​ថាមពល សម្រួល​ដល់​តុល្យភាព​អ័រម៉ូន ។​ល​។
 
​មូលហេតុ​ធ្វើឲ្យ​ថ្លើម​ខូចខ្លាម​ង​បំផុតមាន​ច្រើន​ណាស់​ដូចជា ជំងឺ​ដំណរ​ពូជ ជំងឺ​ក្រិន​ថ្លើម និង​ការប៉ះពាល់​នឹង​សារធាតុពុល​រយៈពេល​យូរ​ជា​ដើម​។ ដូច្នេះ​កាលណា​ថ្លើម​ដែល​កំពុងតែ​ជួប​វិបត្តិ​ហើយ វា​នឹង​ស្តែង​ចេញ​ជា​អាការៈ​ដូចខាងក្រោម​នេះ​៖
 
1.​ ​អស់កម្លាំង​
2.​ ​ស្បែក​ស្ងួត ឬ​រលាក​
3.​ ​ឈឺ​ក្នុង​ពោះ​
4.​ ​ក្អួត ឬ​ចង្អោ​
5.​ ​មាន​ស្នាម​ជាំ​លើ​ស្បែក​
6.​ ​ហើម​ក្នុង​ពោះ​
7.​ ​ស្បែក និង​ភ្នែក​ទៅ​ជា​លឿង​
 
អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា ថ្លើម​គឺជា​សរីរាង្គ​ដែល​មាន​ភាព​សម្រប​ខ្លួន​ខ្ពស់​មួយ​នៅ​ពេល​វា​ត្រូវ​បាន​ព្យាបាល ហើយ​ក៏​អាច​ជា​សះ​ដោយ​ខ្លួនឯង​បាន​ដែរ​។ យ៉ាងណាមិញ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​បើសិនជា​អ្នក​សម្គាល់​ឃើញ​ថា​មាន​អាកា​រៈទាំង​អស់​ខាងលើ​នេះ​កើតឡើង​ជាប់​រហូត​៕

© រក្សាសិទ្ធិដោយ thmeythmey.com