ជាតិ
ព័ត៍មានសុខភាព
វីដេអូ
សុខភាព
ពលរដ្ឋជិត២ម៉ឺននាក់ កំពុងទាញប្រយោជន៍ពីកម្មវិធីទូរសព្ទដៃ « កំណត់ត្រាទឹកនោមផ្អែម CarnetDia »
13, Dec 2022 , 3:29 pm        
រូបភាព
ពលរដ្ឋជិត២ម៉ឺននាក់ កំពុងទាញប្រយោជន៍ពីកម្មវិធីទូរសព្ទដៃ « កំណត់ត្រាទឹកនោមផ្អែម
ពលរដ្ឋជិត២ម៉ឺននាក់ កំពុងទាញប្រយោជន៍ពីកម្មវិធីទូរសព្ទដៃ « កំណត់ត្រាទឹកនោមផ្អែម
ភ្នំពេញ៖ កម្មវិធីទូរសព្ទដៃ «កំណត់ត្រាទឹកនោមផ្អែម CarnetDia» ត្រូវបានបង្កើតឡើងស្របពេលនៃនិន្នាការកើនឡើងនៃអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជា។ កម្មវិធីទូរសព្ទដៃនេះ បានទទួលការគាំទ្រពីមជ្ឈមណ្ឌលកម្ពុជា៤.0 និងសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា។ លោក លោក ស៊ុំ សត្ថា វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម ដែលជាស្ថាបនិកកម្មវិធីទូរសព្ទដៃ «CarnetDia» ថា ពលរដ្ឋ អ្នកមានជំងឺទឹកនោមផ្អែម និងសាច់​ញាតិ អាចប្រើកម្មវិធីនេះបានដោយឥតគិតថ្លៃ តាមដានស្ថានភាពជំងឺទឹកនោមផ្អែម និងប្រើជាអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង លោកវេជ្ជបណ្ឌិតស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងស្ថាបនិកកម្មវិធីទូរសព្ទដៃ «CarnetDia» ជាមួយកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗដូចតទៅ៖ 

 
លោក លោក ស៊ុំ សត្ថា វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម ដែលជាស្ថាបនិកកម្មវិធីទូរសព្ទដៃ «CarnetDia» បានឱ្យដឹងថា ក្នុងដំណើរការរយៈពេលជាង៤ឆ្នាំនេះ កម្មវិធីទូរសព្ទ CarnerDia ទទួលបានអ្នកប្រើប្រាស់ជាង ១៥០០០នាក់។ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា បានអះអាងថា៖ «មនុស្សទូទៅដែលអត់មានជំងឺទឹកនោមផ្អែម ក៏អាចយកកម្មវិធីនេះ ទៅប្រើប្រាស់ ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមគាត់អាចបង្កើតជាAccount ផ្ទាល់ខ្លួនរបស់ពួកគាត់ ដើម្បីរក្សាឯកជនភាព​ទិន្នន័យជាតិស្កររបស់គាត់ បញ្ជូនទិន្នន័យនោះទៅគ្រូពេទ្យ។ ចឹងអ្នកប្រើប្រាស់App មានពីរប្រភេទ  អ្នកគាត់ប្រើប្រាស់ស្វែងយល់មួយក្រុម អ្នកជំងឺបានបង្កើតជាគណនី កត់ជាតិស្ករ ប្រមាណ២ពាន់នាក់»។ 
 
សាធារណជនអាចទាញយក App កំណត់ត្រាទឹកនោមផ្អែមឈ្មោះថា«CarnetDai» ពី App
Storeតាមតំណនេះ​ https://apps.apple.com/kh/app/carnetdia/id1435695534  និងពី Play Store
តាមរយៈតំណនេះ https://play.google.com/store/apps/details?id=kh.info.carnetdia ៕​ 
 
 

Tag:
 ជំងឺទឹកនោមផ្អែម
  CarnetDia
  កំណត់ត្រាទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com