ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ABA ផ្ដល់ការប្រាក់ខ្ពស់រហូតដល់ 9% ជាមួយគណនីបញ្ញើកាលកំណត់ជាប្រាក់រៀល ដើម្បីអបអរឆ្នាំថ្មី២០២៣
13, Dec 2022 , 3:49 pm        
រូបភាព
 ធនាគារ ABA ដែលជាធនាគារពាណិជ្ជ និងជាធនាគារឌីជីថលធំជាងគេនៅកម្ពុជា បានលើកកម្ពស់ការសន្សំជាប្រាក់រៀល ដើម្បីអបអរសាទរ ឆ្នាំថ្មី ​២០២៣។ ធនាគារបានបង្កើនការប្រាក់ខ្ពស់ជាងមុន សម្រាប់គណនីបញ្ញើកាលកំណត់ ABA Bank ជាប្រាក់រៀល ចាប់ពី 7.77% ទៅ 9% ក្នុងមួយឆ្នាំ ។
 
ការប្រាក់ 9% ក្នុងមួយឆ្នាំ​ ផ្ដល់ជូនសម្រាប់តែការបើកគណនីបញ្ញើមានកាលកំណត់ ABA ជាប្រាក់រៀល នៅតាមបញ្ជរសាខាតែប៉ុណ្ណោះ។ ចំណែកការបើកគណនីបញ្ញើកាលកំណត់តាមទូរស័ព្ទ ក៏ទទួលបានអត្រាការប្រាក់ខ្ពស់ផងដែរ រហូតដល់​ 8% ក្នុងមួយឆ្នាំ ដោយអតិថិជន អាចបើកបានយ៉ាងងាយស្រួល តាមកម្មវិធី ABA Mobile ។
 
អតិថិជនអាចចាប់ផ្ដើមសន្សំ ជាមួយគណនីបញ្ញើកាលកំណត់ABA ដោយអញ្ជើញទៅសាខា ឬបើកគណនីតាមទូរស័ព្ទក្នុង ABA Mobile ដោយគ្រាន់តែ៖ 
  • ​បើក​កម្មវិធី​ ABA Mobile ហើយ​ចុច​ បើក​គណនី​ថ្មី​ 
  • ជ្រើសរើស​ គណនី​បញ្ញើ​មាន​កាលកំណត់​ 
  • ​ជ្រើសរើស ​គណនី​សន្សំ​ជា​ប្រាក់​រៀល​ ​ជា​គណនី​ប្រភព​សម្រាប់​បញ្ញើកាលកំណត់​
  • ដាក់ចំនួនទឹកប្រាក់​ ហើយ​ជ្រើសរើសជម្រើសទូទាត់ការប្រាក់ ជាការស្រេច​។​ ​
អតិថិជនដែលមិនទាន់មានគណនី ABA អាចដោនឡូតកម្មវិធី ABA Mobile ហើយបើកគណនី  ABA ដំបូងភ្លាមៗថ្ងៃនេះ ដោយមិនចាំបាច់អញ្ជើញមកសាខាធនាគារឡើយ! ដឹងបន្ថែម ទីនេះ
 
​សម្រាប់ព័ត៌មានលម្អិត៖ 

សូមចូលទៅទំព័រ គណនីកាលកំណត់
ទំនាក់ទំនង ABA តាមរយៈលេខ 1 800 203 203 ដែលរង់ចាំបម្រើលោកអ្នក 24/7៕ 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 ABA
© រក្សាសិទ្ធិដោយ thmeythmey.com