ជាតិ
អត្ថបទពាណិជ្ជកម្ម
Magnum សហការជាមួយ Kong Label by Da Mo បញ្ចេញម៉ូដសម្លៀកបំពាក់ដ៏ប្រណិត ក្នុងកម្មវិធី Phnom Penh Designer’s Week 2022
14, Dec 2022 , 2:28 pm        
រូបភាព
 ការ៉េម Magnum បានចូលរួមក្នុងការបំផុសគំនិតឌីហ្សាញដ៏អស្ចារ្យ នៅក្នុងកម្មវិធី Phnom Penh Designers Week 2022 ជាមួយម៉ូតសម្លៀកបំពាក់៥ឈុត កាលពីថ្ងៃទី ០២ និង ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ នៅ ក្នុងផ្សារទំនើបអូឡាំព្យា។ កម្មវិធីនេះ មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ តារាល្បីៗក្នុងស្រុក ព្រមទាំងមហាជនជាច្រើន ដែលចូលចិត្តវិស័យហ្វេសសិ​ន។
 
ព្រឹត្តិការណ៍ដ៏ឱឡារិកនេះ បានលើកយកឈុត Men Wears និង Women Wears ដ៏ប្លែកស៊ីវិល័យជាច្រើនឈុត ដែលជាស្នាដៃយ៉ាងផ្ចិតផ្ចង់ និងត្រូវបានច្នៃឡើងដោយ Designer ល្បីៗទាំងក្នុង និងក្រៅស្រុក មកបង្ហាញនៅលើឆាក ដោយម៉ូឌែលស្រស់ស្អាត សង្ហាជាច្រើនរូប។ ឈុត Collection សម្លៀកបំពាក់ទាំងនេះដែរ ក៏ត្រូវបានបំផុសគំនិតឡើង ដោយប្រ៊េនល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងនោះ ប្រ៊េនការ៉េមដ៏ល្បី Magnum ក៏បានចូលរួមក្នុងការបំផុសគំនិតក្នុងការច្នៃម៉ូដមកបង្ហាញក្នុង PPDW លើកនេះផងដែរ។ 
  


Magnum បានបំផុសគំនិតរបស់ខ្លួនជាឈុតយ៉ាងស្រស់ស្អាត ពោរពេញទៅដោយការច្នៃប្រឌិតខ្ពស់ ចំនួន៥ ឈុត យកមកបង្ហាញនៅលើឆាក ដែលក្នុងនោះ មានឈុតមួយដែល​ Magnum បានច្នៃឡើងជាពិសេស និងត្រូវបានគ្រងដោយតារាម៉ូឌែល និងតារាសម្តែង នៅ គីមមួយ ។ 
 
តារាម៉ូឌែល និងតារាសម្តែង នៅ គីមមួយ បានទម្លាយឱ្យដឹងពីអារម្មណ៍របស់ខ្លួន នៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ​ថា កញ្ញាពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានមានវត្តមាននៅក្នុងកម្មវិធីនេះ ជាពិសេសគឺ​បានគ្រងឈុតរបស់ Magnum នេះ។ កញ្ញាបន្តទៀតថា ឈុតមួយនេះ ពិតជាពិសេស ព្រោះក្រៅពីមានសាច់ក្រណាត់ងាយស្រួលពាក់ ហើយថែមទាំងមានភាពប្រណិតស្រស់ស្អាត មានអំណាច ពោរពេញដោយភាពច្នៃប្រឌិត មើលទៅទាក់ភ្នែកតែម្តង។ 
 
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ឈុតដ៏ប្រណិតពិសេស ១ ឈុត របស់ Magnum គឺជាស្នាដៃរបស់អ្នកច្នៃម៉ូដវ័យក្មេង Kong Label by Da Mo ។ លោក Da Mo បានប្រឡូកនៅវិស័យឌីហ្សាញនេះ រយៈពេល ៤ ឆ្នាំមកហើយ ពោលគឺបន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកឌីហ្សាញ តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ លោកបានបញ្ជាក់ឱ្យដឹងថា លោកបានចូលរួម  PPDW ជារៀងរាល់ឆ្នាំ ព្រោះតែចង់បង្ហាញពីខ្លួនឯង និងស្នាដៃការឌីហ្សាញរបស់ខ្លួនទៅកាន់មហាជន ក៏ដូចជាចង់ឱ្យមហាជនដឹងថា​ ប្រ​ទេស​​​យើង ក៏មានប្រ៊េនសម្លៀកបំពាក់ក្នុងស្រុក ដែលជា Collection ទាន់សម័យស៊ីវិល័យស្អាតៗ មិនចាញ់ប្រទេសជិតខាងប៉ុន្មាននោះទេ។ សម្រាប់ Collection របស់ Magnum មួយនេះ គឺជាការបំផុសគំនិត កើតឡើងចេញចំណង់ចំណូលចិត្ត នៃការស្លៀកពាក់របស់លោកផ្ទាល់ ដែលមានទាំងស្ទីល​បែប​ Masculine និង Feminine រួមជាមួយនឹង Texture រូបរាង នៃការផ្សំរបស់ការ៉េម ដែលមានជាពណ៌យ៉ាងស្រស់ស្អាតជាដើម​។ លើស​ពីនេះទៀត លោកក៏បានបន្ថែមឱ្យដឹងថា លោកពិតជាចូលចិត្តរសជាតិការ៉េម និង គុណភាពរបស់ Magnum ណាស់៕ 
 




អត្ថបទពាណិជ្ជកម្ម

© រក្សាសិទ្ធិដោយ thmeythmey.com