FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រាប់បាល់លឿនបំផុតទាំង ១០ ក្នុងប្រវត្តិសាស្ត្រ World Cup 
×![]()
ស្របពេល FIFA World Cup 2022 ឈានចូលដល់ការប្រកួតវគ្គ៤ក្រុមចុងក្រោយ សារព័ត៌មានថ្មីនឹងបង្ហាញអំពីកីឡាករចំនួន១០រូបដែលស៊ុតបញ្ចូលទីលឿនបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក។ អ្នករកគ្រាប់បាល់លឿនបំផុត ត្រូវបានកត់ត្រាចាប់តាំងពីបង្កើត World Cup ដំបូងនៅឆ្នាំ១៩៣០ម្លេះ។
ក្នុងចំណោមកីឡាករទាំង១០ Hakan Sukur អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិតួកគីសម្រេចទីលឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ដោយប្រើពេលត្រឹម១១វិនាទី ក្រោយការប្រកួតចាប់ផ្តើម។ គ្រាប់បាល់ដែល Sukur ធ្វើបាននោះ កើតឡើងកាលពី២០ឆ្នាំមុន ក្នុងការប្រកួតដណ្តើមយកលេខ៣ ទល់កូរ៉េខាងត្បូ នៅ World Cup ឆ្នាំ២០០២ ដែលកូរ៉េ-ជប៉ុនធ្វើម្ចាស់ផ្ទះ។

ដោយឡែក កំណត់ត្រាគ្រាប់បាល់ស៊ុតបញ្ចូលទីលឿនបំផុតនៅ World Cup លើកដំបូងឆ្នាំ១៩៣០ ដែលអ៊ុយរូហ្កាយធ្វើម្ចាស់ផ្ទះ ធ្វើបានដោយកីឡាករ Adalbert Desu របស់ជម្រើសជាតិរ៉ូមានី ត្រឹមពេល៥០វិនាទី។ គ្រាប់បាល់នេះ ជាប់ចំណាត់ថ្នាក់គ្រាប់បាល់ចូលទីលឿនបំផុតទី១០ក្នុងប្រវត្តិសាស្ត្រ។
ខាងក្រោមនេះយើងនឹងបង្ហាញកីឡាករទាំង១០រូបដែលស៊ុតបញ្ចូលទីលឿនបំផុតទាំង១០នៅ World Cup៖
១- Hakan Sukur
ជម្រើសជាតិ: តួកគី
រយៈពេល: ១១វិនាទី
គូប្រកួត: កូរ៉េខាងត្បូង
ចំណាត់ថ្នាក់: លេខ៣
World Cup: ២០០២
២- Vaclav Masek
ជម្រើសជាតិ: ឆែក
រយៈពេល: ១៦វិនាទី
គូប្រកួត: ម៉ិកស៊ិក
វគ្គ: ចែកពូល
World Cup: ១៩៦២
៣- Ernst Lehner
ជម្រើសជាតិ: អាល្លឺម៉ង់
រយៈពេល: ២៥វិនាទី
គូប្រកួត: អូទ្រីស
ចំណាត់ថ្នាក់: លេខ៣
World Cup: ១៩៣៤

៤- Bryan Robson
ជម្រើសជាតិ: អង់គ្លេស
រយៈពេល: ២៧វិនាទី
គូប្រកួត: បារាំង
វគ្គ: ចែកពូល
World Cup: ១៩៨២
៥- Clint Dempsey
ជម្រើសជាតិ: អាម៉េរិក
រយៈពេល: ២៩វិនាទី
គូប្រកួត: ហ្កាណា
វគ្គ: ចែកពូល
World Cup: ២០១៤
៦- Bernard Lacombe
ជម្រើសជាតិ: បារាំង
រយៈពេល: ៣០វិនាទី
គូប្រកួត: អ៊ីតាលី
វគ្គ: ចែកពូល
World Cup: ១៩៧៨

៧- Emile Veinante
ជម្រើសជាតិ: បារាំង
រយៈពេល: ៣៥វិនាទី
គូប្រកួត: បែលហ្ស៊ិក
វគ្គ: ចែកពូល
World Cup: ១៩៣៨
៨- Arne Nyberg
ជម្រើសជាតិ: ស៊ុយអែត
រយៈពេល: ៣៥វិនាទី
គូប្រកួត: ហុងគ្រី
វគ្គ: ពាក់កណ្តាលផ្តាច់ព្រ័ត្រ
World Cup: ១៩៣៨
៩- Florian Albert
ជម្រើសជាតិ: ហុងគ្រី
រយៈពេល: ៥០វិនាទី
គូប្រកួត: ប៊ុលហ្ការី
វគ្គ: ចែកពូល
World Cup: ១៩៦២
១០- Adalbert Desu
ជម្រើសជាតិ: រ៉ូមានី
រយៈពេល: ៥០វិនាទី
គូប្រកួត: ប៉េរូ
វគ្គ: ចែកពូល
World Cup: ១៩៣០







© រក្សាសិទ្ធិដោយ thmeythmey.com