កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាអេឡិចត្រូនិក៖ កម្ពុជា ឈ្នះមេដាយពិភពលោកលើកដំបូង ជាមួយប្រាក់រង្វាន់២ម៉ឺនដុល្លារ
13, Dec 2022 , 5:54 pm        
រូបភាព
លោក លន់ សាមឌី និងអត្តពលិកកីឡាអេឡិចត្រូនិកកម្ពុជា ក្រោយឈ្នះមេដាយមាសពីប្រទេសឥណ្ឌូនេស៊ី។ រូបបី EFC
លោក លន់ សាមឌី និងអត្តពលិកកីឡាអេឡិចត្រូនិកកម្ពុជា ក្រោយឈ្នះមេដាយមាសពីប្រទេសឥណ្ឌូនេស៊ី។ រូបបី EFC
ដោយ:
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Impunity KH ឈ្នះមេដាយសំរឹទ្ធលើកដំបូង ពីការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោកលើកទី១៤ (14TH IESF World Esports Championship2022) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ ឈ្នះមេដាយសំរឹទ្ធ ក្រុមកម្ពុជាទទួលបានប្រាក់រង្វាន់២ម៉ឺនដុល្លារ ខណៈមេដាយមាស៥ម៉ឺនដុល្លារ និងមេដាយប្រាក់៣ម៉ឺនដុល្លារ។

 
ការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោកលើកទី១៤ ដែលការប្រកួតចាប់ផ្តើមពីថ្ងៃទី១-១១ ខែធ្នូ ឆ្នាំ២០២២ មានអត្តពលិកជាង៧០០នាក់មកពី១០៥ប្រទេសចូលរួម ដោយប្រកួតប្រជែងគ្នាលើ៦វិញ្ញាសា រួមមាន eFootball, Dota2, Tekken, CS: Go, Mobile Legends: Bang Bang និង PUBG Mobile។ 
 
ក្រុម Impunity KH របស់កម្ពុជាឆ្លងកាត់៤ប្រកួត ឈ្នះ២ និងចាញ់២។ ប្រកួតដំបូង កម្ពុជាបានយកឈ្នះជម្រើសជាតិណាមីប៊ី ២-០, ប្រកួតបន្ទាប់ ឈ្នះក្រុមម៉ាឡេស៊ី ២-១ រីឯនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិតខ្ពស់ កម្ពុជា ចាញ់ឥណ្ឌូនេស៊ី ២-១  និងបន្តចាញ់ហ្វីលីពីន ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិតទាប ទទួលបានចំណាត់ថ្នាក់លេខ៣ តំបន់មេដាយសំរឹទ្ធ ដែលទទួលបានប្រាក់រង្វាន់២ម៉ឺនដុល្លារអាម៉េរិក។
ម្ចាស់ផ្ទះឥណ្ឌូណេស៊ីឈ្នះមេដាយមាសទទួលបានប្រាក់រង្វាន់៥ម៉ឺនដុល្លារ និងហ្វីលីពីនទទួលបានមេដាយប្រាក់ជាមួយប្រាក់រង្វាន់៣ម៉ឺនដុល្លារ៕
 
 
 

Tag:
 កីឡាអេឡិចត្រូនិក
 IEFS
  Esports
© រក្សាសិទ្ធិដោយ thmeythmey.com