វីតាមីនD គឺជាវីតាមីនD រលាយក្នុងខ្លាញ់។ វីតាមីនដែលរលាយក្នុងខ្លាញ់ គឺផ្ទុកនៅក្នុងជាលិកាខ្លាញ់។
ឈ្មោះដទៃទៀតៈ កូឡេកាល់ស៊ីហ្វេរ៉ុល; វីតាមីនD3; អឺហ្គូកាល់ស៊ីហ្វេរ៉ុល; វីតាមីនD2
មុខងារ
វីតាមីនD ជួយរាងកាយឲ្យស្រូបយកកាល់ស្យូម ដែលកាល់ស្យូម និងផូស្វាតជាសារធាតុខនិជ ដែលមានសារសំខាន់សំរាប់បង្កើតឆ្អឹងធម្មតា។
ក្នុងវ័យកុមារភាព រាងកាយត្រូវការសារធាតុខនិជទាំងនេះ ដើម្បីផលិតឆ្អឹង។ ប្រសិនបើអ្នកមិន បានទទួលយក កាល់ស្យូមគ្រប់គ្រាន់ទេ រឺ ប្រសិនបើរាងកាយរបស់ អ្នកមិនបានស្រូបយកវា ឲ្យបានគ្រប់គ្រាន់ពីរបបអាហារទេ ការផលិតឆ្អឹង និងជាលិការបស់ឆ្អឹងនឹងមានផលប៉ះពាល់។
ការធ្លាក់ចុះចំនួន វីតាមីនD អាចធ្វើឲ្យមានជម្ងឺពុកឆ្អឹង នៅលើមនុស្សពេញវ័យ និងជម្ងឺឆ្អឹងទន់នៅលើកុមារ។
ប្រភពអាហារ
រាងកាយផលិត វីតាមីនD នៅពេលដែលស្បែកប៉ះនឹងកំដៅថ្ងៃដោយផ្ទាល់ ។ ហេតុនេះហើយជាញឹកញាប់ គេហៅវីតាមីននេះថាជា “វីតាមីនពន្លឺព្រះអាទិត្យ”។ មនុស្សជាច្រើនអាចបំពេញ វីតាមីនD ក្នុងខ្លួនគេបានតាមវិធីនេះ ។
មានអាហារតិចណាស់ ដែលផ្ទុកនូវវីតាមីននេះពីធម្មជាតិ។ ប៉ុនែ្តមានអាហារជាច្រើនដែលបាន ត្រូវបានគេដាក់បញ្ចូលវីតាមីនD។
វីតាមីនDត្រូវបានរកឃើញនៅក្នុងអាហារដូចជា៖
- ផលិតផលធ្វើពីទឹកដោះគោ: ឈីស ប័រ ក្រែម ទឹកដោះគោជីវជាតិ ទឹកដោះនៅអាមេរិក (ភាគច្រើនគឺមានដាក់វីតាមីនD )
- ខ្លាញ់ត្រី (ត្រីធូណា សាល់ម៉ុន និង ម៉ាការែល)
- អយស្ទើរ
- អាហារពេលព្រឹកគ្រាប់ធញ្ញជាតិដែលមានជីវជាតិ ប៊័រធ្វើបន្លែនិង ខ្លាញ់សត្វ និងទឹក សណ្តែក
វាមានការពិបាកណាស់ ក្នុងការទទួលបានវីតាមីនD គ្រប់គ្រាន់ពីប្រភពរបបអាហារតែមួយ មុខ។ ជាលទ្ធផល អ្នកខ្លះត្រូវប្រើប្រាស់ នូវវីតាមីនDបន្ថែម។ វីតាមីនD ដែលប្រើជា សារធាតុបន្ថែម និង មានក្នុងអាហារ ស្ថិតក្រោមទំរង់ពីគឺ៖
D2(អឺហ្គូកាល់ស៊ីហ្វេរ៉ុល)
D3 (កូឡេកាល់ស៊ីហ្វេរ៉ុល)
ផលវិបាក
ការប្រើប្រាស់វីតាមីនDច្រើនពេក អាចធ្វើអោយពោះវៀនស្រូបយក កាល់ស្យូមច្រើនលើស លុប។ នេះអាចបង្កអោយមាន កំរិតខ្ពស់នៃកាល់ស្យូមនៅក្នុងឈាម។ កាល់ស្យូមនៅក្នុង ឈាមខ្ពស់អាចធ្វើអោយ៖
- កាល់ស្យូមស្តុកនៅជាលិកាដែលទន់ៗ ដូចជាបេះដូង និងសួត
- ភាន់ភាំង និងវង្វេងស្មារតី
- ប៉ះពាល់តម្រងនោម
- ក្រួសក្នុងតម្រងនោម
- ចង្អោរ ក្ងួត ទល់លាមក ញ៉ាំមិនសូវបាន ខ្សោយ និងស្រកទំងន់
ដំបូន្មាន
ការទទួលកំដៅថ្ងៃ ពី១០ ទៅ ១៥នាទី ៣ដងក្នុងមួយអាទិត្យ គឺគ្រប់គ្រាន់សំរាប់តំរូវការ វីតាមីនDរបស់រាងកាយ។ ពន្លឺព្រះអាទិត្យ ត្រូវការចាំងលើ ស្បែកមុខ ដៃ ខ្នង រឺក៏ជើងរបស់
អ្នក(ដោយគ្មានក្រែមការពារកំដៅថ្ងៃ)។ ពីព្រោះតែការប៉ះពាល់នឹងពន្លឺព្រះអាទិត្យអាចប្រឈម មុខនឹងជម្ងឺមហារីកស្បែក អ្នកគួរតែប្រើក្រែមការពារកំដៅថ្ងៃ បន្ទាប់ពីប៉ះពាល់ពន្លឺ២ រឺ៣នាទី។
អ្នកដែលមិនរស់នៅកន្លែងដែលមានពន្លឺព្រះអាទិត្យ មិនអាចបង្កើតវីតាមីនD បានគ្រប់គ្រាន់ទេ។ ស្បែកដែលប៉ះនឹងពន្លឺព្រះអាទិត្យនៅក្នុងផ្ទះតាមរយៈបង្អួចនឹងមិនផលិតវីតាមីនD ឡើយ ។ ថ្ងៃដែលមេឃរាងងងឹតមានម្លប់ និងស្បែកសំបុរខ្មៅក៏កាត់បន្ថយនូវបរិមាណនៃវីតាមីនD ដែលស្បែកយើងផលិតដែរ ។
ប្រពន្ធ័គណនាសារធាតុចិញ្ចឹម (RDA) សំរាប់វីតាមីនបង្ហាញពីចំនួនវីតាមីន ដែលមនុស្សភាគច្រើនត្រូវការជាប្រចាំថ្ងៃ។
- ប្រពន្ធ័ RDAនេះអាចប្រើប្រាស់ជាគោលដៅកំណត់សំរាប់មនុស្សម្នាក់ៗបាន
- ចំនួនវីតាមីន ដែលអ្នកត្រូវការគឺផ្អែកលើអាយុ និងភេទរបស់អ្នក។ កត្តាផ្សេងៗ ទៀតដូចជា ការមានផ្ទៃពោះនិង ជំងឺក៏ជាកត្តាសំខាន់ដែរ។
ទារក(ចំនួនវីតាមីនDដែលសមស្រប)
- ០ – ៦ ខែ= ៤០០IU(១០មីក្រូក្រាម/ថ)
- ៧ – ១២= ៤០០IU(៥មីក្រូក្រាម/ថ)
កុមារ
១ – ៣ឆ្នាំ =៦០០IU(១៥មីក្រូក្រាម/ថ)
៤ – ៨ឆ្នាំ= ៦០០IU(១៥មីក្រូក្រាម/ថ)
ក្មេងធំៗ និងមនុស្សពេញវ័យ
៩ – ៧០ឆ្នាំ= ៦០០IU(១៥មីក្រូក្រាម/ថ)
មនុស្សអាយុច្រើនជាង៧០ឆ្នាំ= ៨០០IU(២០មីក្រូក្រាម/ថ)
ស្ត្រីមានផ្ទៃពោះ និង កំពុងបំបៅដោះកូន=៦០០IU(១៥មីក្រូក្រាម/ថ)
ជាទូទៅ មនុស្សដែមមានអាយុលើសពី ៥០ឆ្នាំ ត្រូវការចំនួន វីតាមីនDច្រើនជាងមនុស្សវ័យ ក្មេង។ សាកសួរអ្នកផ្តល់សេវាសុខភាពថាចំនួនប៉ុន្មាន ដែលសក្កិសមនឹងអ្នក។
ការពុលវីតាមីនD គឺតែងតែកើតឡើងស្ទើរតែគ្រប់ពេល ដែលមានការប្រើប្រាស់វីតាមីននេះ ច្រើនពេក។
កំរិតមានសុវត្ថិភាពខ្ពស់បំផុត ក្នុងការប្រើប្រាស់វីតាមីនDគឺ៖
- ១០០០ ទៅ ១៥០០IU/ ថ សំរាប់ទារក
- ២៥០០ ទៅ ៣០០០IU /ថ សំរាប់កុមារដែលមានអាយុ ចាប់ពី១៨ឆ
- ៤០០០IU/ថ សំរាប់កុមារដែលមានអាយុ៩ឆ្នាំ រឺក៏ច្រើនជាងនេះ មនុស្សពេញវ័យ ស្ត្រី និងស្ត្រីជំទង់ ដែលមានផ្ទៃពោះ និងកំពុងបំបោះដោះកូន។
១មីកូក្រាម នៃកូឡេកាល់ស៊ីហ្វេរ៉ុល(D3) គឺស្មើនឺង ៤០IU នៃវីតាមីនD។
ត្រួតពិនិត្យដោយ៖ www.health.com.kh