ជាតិ
សង្គមជាតិ
សមត្ថកិច្ចចាប់ចិន៤នាក់ និងខ្មែរម្នាក់ សង្ស័យថាជាអ្នកយកគ្រាប់បែកទៅដាក់ជិតរដ្ឋសភា
16, Dec 2022 , 1:24 pm        
រូបភាព
លោក ឆាយ គឹមខឿន អ្នកនាំពាក្យនគរបាលជាតិ ថ្លែងក្នុងសន្និសីទនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យនគរបាលជាតិ ថ្លែងក្នុងសន្និសីទនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
ភ្នំពេញ៖ ជនសង្ស័យសង្ស័យ៥នាក់ ត្រូវបានឃាត់ខ្លួន ជុំវិញករណីយកគ្រាប់បែកទៅដាក់នៅក្បែររដ្ឋសភា ហើយសមត្ថកិច្ចកំពុងសាកសួរ ដើម្បីស្រាវជ្រាវបន្ថែមទៀត។



លោក ឆាយ គឹមខឿន អ្នកនាំពាក្យ និងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះថា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដោយសង្ស័យថា ជាប់ព័ន្ធនឹងករណីយកគ្រាប់បែកទៅប្លុងចោលនៅក្បែររដ្ឋសភា។ ក្នុងចំណោមពួកគេ មានជនជាតិចិន៤នាក់ និងមានខ្មែរម្នាក់។

«អាចបញ្ជាក់បានថា ឃាត់ខ្លួនជនសង្ស័យជនជាតិចិន៤រូប និងខ្មែរ១រូប ហើយស្ថិតក្នុងការសាកសួរ ក្នុងនាមជាជនសង្ស័យ»។ នេះជាការអះអាងរបស់ លោក ឆាយ គឹមខឿន ហើយសុំមិនលម្អិតលើព័ត៌មានផ្សេងទៀតឡើយ ព្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម។

សូមជម្រាបថា មានករណីភ្ញាក់ផ្អើលមួយ កើតឡើងនៅជិតរដ្ឋសភា និងជិតក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ នោះគឺការប្រទះឃើញគ្រាប់ដៃមួយគ្រាប់។ គ្រាប់បែកដៃមួយគ្រាប់នោះ ត្រូវបានជនមិនស្គាល់មុខ បង្កប់ក្នុងនំខេក ហើយយកទៅលាក់ទុកជិតរដ្ឋសភា និងជិតក្រុមហ៊ុនណាហ្កាវើលដ៍៕

អត្ថបទទាក់ទង
 

Tag:
 សន្តិសុខ
  ករណីបង្កប់គ្រាប់បែគ
© រក្សាសិទ្ធិដោយ thmeythmey.com