COVID-19
ជាតិ
កម្ពុជា ឈានដល់ចាក់វ៉ាក់សាំងដូសទី៦សម្រាប់មនុស្សធំ, ដូសទី៥សម្រាប់ក្មេងអាយុ៥ទៅ១២ឆ្នាំ, ដូសទី៤ សម្រាប់កុមារអាយុ៣ទៅ៥ឆ្នាំ
29, Dec 2022 , 9:31 pm        
រូបភាព
ថ្វីបើស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ហាក់ធូរស្រាលខ្លាំងក្តី តែរដ្ឋាភិបាលកម្ពុជា នៅតែបារម្ភចំពោះជំងឺនេះដដែល។ បារម្ភនៅត្រង់ថា ខ្លាចក្រែងជំងឺនេះ ផ្ទុះខ្លាំងឡើងវិញក្រៅបរទេសហើយរាលដាលដល់កម្ពុជាដូចកាលពីមុន។



ដើម្បីបង្ការហានិភ័យពីជំងឺកូវីដ-១៩ទុកជាមុន រដ្ឋាភិបាលកម្ពុជា បានធ្វើសេចក្តីសម្រេចចិត្តថ្មី១ ស្តីពីការបង្កើនចំនួនដូសនៃការចាក់វ៉ាក់សាំង។ តាមរយៈសារជាសំឡេងនៅយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសប្រាប់ប្រជាជនថា រដ្ឋាភិបាល សម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៤ ដល់កុមារអាយុពី៣ឆ្នាំដល់៥ឆ្នាំ ដូសទី៥ដល់ក្មេងអាយុពី៥ឆ្នាំទៅ១២ឆ្នាំ ដូសទី៦ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទៅ។

សម្តេច ហ៊ុន សែន អះអាងថា បច្ចប្បន្ន កម្ពុជា នៅសល់វ៉ាក់សាំងដល់ទៅជាង៧លានដូសក្នុងឃ្លាំង។ សម្តេចនាយករដ្ឋមន្រ្តី អំពាវនាវជាថ្មីឲ្យប្រជាជនទៅទទួលវ៉ាក់សាំងឲ្យគ្រប់ចំនួនដូស ដែលរដ្ឋាភិបាលចង់បាន។ ប្រមុខរដ្ឋាភិបាល ថ្លែងដូច្នេះថា៖«កង្វល់ធំ មិនមែនយើង ខ្វះវ៉ាក់សាំងនោះទេ បញ្ហា គឺប្រជាពលដ្ឋ មិនទៅចាក់វ៉ាកសាំង»៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com