អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុនថា លោកនឹងរំលាយសភាជាន់ទាប និងរៀបចំការបោះឆ្នោតថ្នាក់ជាតិក្នុងពេលសមរម្យ
08, Jan 2023 , 4:59 pm        
រូបភាព
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន។ រូបភាព៖ AFP
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី៨ ខែមករា បានអះអាងថា លោកនឹងរំលាយសភាជាន់ទាប និងអំពាវនាវឱ្យរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅក្នុងពេលសមរម្យណាមួយ។ ការប្រកាសបែបនេះ ធ្វើឡើងក្រោយរដ្ឋមន្រ្តីជាជាច្រើនបានលាលែងពីតំណែង និងការបង្ហាញពីសមាជិកសភាមួយចំនួនពាក់ព័ន្ធក្រុមសាសនា Unification Church។

 
ក្រុមសាសនា Unification Church គឺមានពាក់ព័ន្ធនឹងការស្លាប់របស់លោក ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់។ ក្រោយមានបញ្ហាបែបនេះ គណៈរដ្ឋមន្រ្តីជប៉ុន បានធ្លាក់ចុះអត្រាគាំទ្រ ខណៈរដ្ឋមន្រ្តីជាច្រើនរូបបានលាលែងពីតំណែង និងមានការបង្ហាញពីសមាជិកសភាមួយចំនួនពាក់ព័ន្ធក្រុមសាសនា Unification Church។ 
 
ដោយសារអត្រាគាំទ្រមានកម្រិតទាប លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានអះអាងថា បញ្ហាទាំងនោះ បានបង្ហាញពីភាពចាំបាច់នៃទំនុកចិត្តនៅក្នុងនយោបាយ។ ក្នុងអំឡុងកម្មវិធីជជែកដេញដោលរបស់ទទួល NHK ប្រមុខរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា លោកនឹងរំលាយសភាជាន់ទាប និងអំពាវនាវឱ្យរៀបចំការបោះឆ្នោតក្នុងពេលសមរម្យណាមួយ។ 
 
ទន្ទឹមនេះ លោកគីស៊ីដា ក៏បានលើកឡើងពីបញ្ហាផ្សេងទៀត ដូចជាថាមពល វិស័យការពារជាតិ និងសេដ្ឋកិច្ចជាដើម៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com