អន្តរជាតិ
ចិនលើកចោលវិធានចត្តាឡីស័កចំពោះអ្នកដំណើរចូលមកក្នុងស្រុកលើកដំបូង
08, Jan 2023 , 5:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ចិន នៅថ្ងៃទី៨ ខែមករា បានលើកចោលវិធានចត្តាឡីស័កចំពោះអ្នកដំណើរចូលមកក្នុងស្រុក បើទោះប្រទេសកំពុងមានករណីជំងឺកូវីដ-១៩ ផ្ទុះឡើង។​

 
ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក ចិន បានបន្ធូរបន្ថយវិធានរឹតត្បិតជំងឺកូវីដ-១៩ ក៏ដូចជាវិធានចត្តាឡីស័កនៅក្នុងប្រទេស។ ចំណាត់ការនេះ ធ្វើឡើងក្រោយមានការតវ៉ានៅក្នុងប្រទេស។ ចំណាត់ការចុងក្រោយ ចិន បានលើកចោលវិធានចត្តាឡីស័កសម្រាប់អ្នកដំណើរមកក្នុងប្រទេសថែមទៀត។ 
 
ចិន នៅថ្ងៃទី៨ ខែមករា បានលើកចោលវិធានចត្តាឡីស័កចំពោះអ្នកធ្វើដំណើរចេញចូលប្រទេសជាផ្លូវការ។ ចំណែកប្រជាជនហុងកុង អាចឆ្លងមកក្រុង Shenzhen ដោយមិនតម្រូវឱ្យធ្វើតេស្ត ឬធ្វើចត្តាឡីស័ក។ ប៉ុន្តែចំណាត់ការនេះ នឹងអនុវត្តពីថ្ងៃទី៨ ខែមករា ដល់ថ្ងៃទី៤ ខែមីនា សម្រាប់ប្រជាជនដែលបានកក់រយៈពេលសម្រាប់ធ្វើដំណើរ។ 
 
នេះជាការបន្ធូរបន្ថយលើកដំបូង បើគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដែលចិន បានបិទព្រំដែន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕ 
 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com