កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីរូបស្រស់ដ៏ទាក់ទាញទាំង១០ ក្នុងពិភពបាល់ទាត់
09, Jan 2023 , 11:21 am        
រូបភាព
កីឡាបាល់ទាត់ ជាប្រភេទកីឡាដែលទទួលបានភាពទាក់ទាញខ្លាំងជាងញេនៅជុំវិញពិភពលោក។ ប៉ុន្តែកីឡានេះ បានធ្វើឱ្យកាន់តែគួរចាប់អារម្មណ៍ថែមទៀតនៅពេលមានកីឡាករ កីឡាការិនីមានរូបសម្រស់ស្អាតៗបង្ហាញខ្លួននៅលើទីលានប្រកួត។



បើទោះមិនសូវទទួលបានប្រជាប្រិយភាពដូចក្រុមបុរស ប៉ុន្តែក្រុមកីឡាការិនីស្ត្រី ក៏បានផ្តល់ការប្រកួតដ៏អស្ចារ្យផងដែរនៅរយៈពេល២០ឆ្នាំចុងក្រោយ។ មិនត្រឹមតែមានជំនាញ បច្ចេកទេស កីឡាការិនីដែលមានសម្រស់ស្រស់ស្អាត​ ក៏បានផ្តល់ទស្សនីយភាពក្នុងការប្រកួតផងដែរសម្រាប់អ្នកគាំទ្រ។
 
មិនត្រឹមប្រកបជីពក្នុងវិស័យបាល់ទាត់ កីឡាការិនីដែលមានសម្រស់ល្អៗមួយចំនួន ក៏មានទេពកោស្យក្នុងការបង្ហាញម៉ូឌ តាមកម្មវិធីទូរទស្សន៍ផងដែរ។
  
ខាងក្រោមនេះ​ យើងនឹងបង្ហាញ​កីឡាការិនីបាល់ទាត់​ស្រីដែលមានសម្រស់ស្អាតៗ និងស៊ីចស៊ី​​ទាំង​១០​រូប ដែល​ផ្តល់​ភាព​រីករាយ​ដល់​កីឡា​បាល់ទាត់ និងអ្នកគាំទ្រជុំវិញពិភពលោក៖

១. Ana Maria Markovic កីឡាការិនីក្រូអាស៊ី វ័យ២៣ឆ្នាំ បច្ចុប្បន្នប្រកបអាជីពនៅក្លិ Grasshopper Club Zürich នៃលីគកំពូលស្វ៊ីស។
 


២. Jordyn Huitema ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកាណាដា វ័យ២១ឆ្នាំ ដែលសព្វថ្ងៃប្រកអាជីពជាក្រុម OL Reign។
 


៣. Alisha Lehmann សមាជិក្រុមជម្រើសជាតិស្វ៊ីស វ័យ២៣ឆ្នាំ សព្វថ្ងៃប្រកបអាជីពនៅក្រុម Aston Villa
 


៤. Kealia Watt កីឡាការិនីរបស់ក្រុមជម្រើសជាតិអាម៉េរិក វ័យ៣០ឆ្នាំ ដែលប្រកបអាជីពនៅក្លិប Chicago Red Stars។
 


៥. Shelina Zadorsky ខ្សែការពាររបស់ក្រុមជម្រើសជាតិកាណាដា វ័យ៣០ឆ្នាំ និងជាខ្សែការពាររបស់ក្រុម Tottenham Hotspur។
 


៦. Selina Wagner ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ វ័យ៣២ឆ្នាំ ដែលបច្ចុប្បន្នប្រកបអាជីពជាមួយក្លិបក្នុងស្រុក SC Sand។
 


៧. Alex Morgan ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអាម៉េរិក វ័យ៣៣ឆ្នាំ ដែលសព្វថ្ងៃលេងឱ្យក្លិប San Diego Wave FC។
 


៨. Sydney Leroux សមាជិកក្រុមជម្រើសជាតិអាម៉េរិក វ័យ៣២ឆ្នាំ ដែលលេងឱ្យក្លិប Angel City FC។
 


៩. Lauren Sesselmann កីឡាការិនីកាណាដា វ័យ៣៩ឆ្នាំ ដែលសព្វថ្ងៃប្រកបអាជីពក្នុងក្រុម Santa Clarita Blue Heat។
 


១០. Laure Boulleau អតីតសមាជិកក្រុមជម្រើសជាតិបារាំង និងក្លិប Paris Saint-Germain វ័យ៣៦ឆ្នាំ។ សព្វថ្ងៃនាងជាពិធីការិនីរបស់ទូរទស្សន៍កីឡាបារាំង Canal Football Club៕


 

Tag:
 បាល់ទាត់នារី
© រក្សាសិទ្ធិដោយ thmeythmey.com