អន្តរជាតិ
តៃវ៉ាន់រិះគន់ចិន ដែលធ្វើសមយុទ្ធយោធាជុំវិញដែនកោះរបស់ខ្លួន
09, Jan 2023 , 3:41 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
តៃវ៉ាន់ នៅថ្ងៃទី៩ ខែមករា បានរិះគន់ចិន ដែលធ្វើសមយុទ្ធយោធាជុំវិញកោះខ្លួន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី ចេញក្រោយចិនធ្វើសមយុទ្ធយោធាមួយថ្ងៃ។ មិនខុសពីលើកមុនឡើយ តៃវ៉ាន់ បានអះអាងថា ចិនបានប្រើហេតុផលចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។

elate 
 
យោធាចិន នៅថ្ងៃទី៨ ខែមករា បានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដើម្បីផ្តោតលើការវាយប្រហារ និងការប្រយុទ្ធលើសមុទ្រ។ សមយុទ្ធនេះ ធ្វើឡើងក្រោយអាម៉េរិក បើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ យ៉ាងណាមិញ តៃវ៉ាន់ បានរិះគន់សមយុទ្ធចិនធ្វើឡើងជុំវិញដែនកោះរបស់ខ្លួនយ៉ាងខ្លាំង។ 
 
តាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីតៃវ៉ាន់ចេញនៅថ្ងៃទី៩ ខែមករា ចិនបានប្រើហេតុផលចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។ ការិយាល័យដដែល បានយល់ថា សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជាការទទួលខុសត្រូវរួមរវាងក្រុងប៉េកាំង​ និងក្រុងតៃប៉ិ។ 
 
ត្រង់ចំណុចនេះ តៃវ៉ាន់ បានប្រាប់ចិនថា ខ្លួនមិនធ្វើឱ្យភាពតានតឹងរីកធំ និងបង្កសកម្មភាពអរិភាពណាមួយឡើយ ហើយខ្លួននឹងបន្តការពារអធិបតេយ្យ និងសន្តិសុខរបស់ខ្លួនជានិច្ច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
«យោធាតៃវ៉ាន់បានរក្សាជំហយ៉ាងច្បាស់លាស់ចំពោះស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ហើយតំបន់ជុំវិញខ្លួន»។ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានសង្កត់ធ្ងន់បែបនេះ។ 
 
ជាមួយគ្នានេះ ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ខ្លួនបានចាប់សញ្ញាយន្តហោះយោធាចិនចំនួន ៥៧គ្រឿង និងនាវាចំនួន ៤គ្រឿងប្រតិបត្តិនៅជុំវិញដែនកោះរបស់ខ្លួន ដោយមានយន្តហោះចំនួន ២៨គ្រឿង បានហោះចូលដែនកំណត់ការពារអាកាសរបស់តៃវ៉ាន់៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com