កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រដាល់សកល៖ កម្ពុជា នឹងបញ្ជូនអត្តពលិក ៥រូបទៅប្រកួតជើងឯកអាស៊ី នៅប្រទេសថៃ
10, Jan 2023 , 6:59 pm        
រូបភាព
ការហ្វឹកហាត់របស់កីឡាការិនី វី ស្រីស្រស់(អាវខៀវ) និងកិឡាការិនី វី ស្រីខួច(អាវខ្មៅ)។
ការហ្វឹកហាត់របស់កីឡាការិនី វី ស្រីស្រស់(អាវខៀវ) និងកិឡាការិនី វី ស្រីខួច(អាវខ្មៅ)។
ដោយ:
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិសរុប៥នាក់ ទៅចូលរួមការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកអាស៊ី អាយុក្រោម២២ឆ្នាំ (Asian U22 Men & Women Boxing Championship 2023)នៅប្រទេសថៃ នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៣។

 
ប្រធានប្រតិភូដឹកនាំដោយលោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា រួមជាមួយលោក Kassymkhanov Berikbol Amantayevich គ្រូជម្រើសជាតិ និងលោក ជ័យ ណារ៉ា ជាគ្រូជំនួយ។
 
អត្តពលិក៥រូបរួមមាន កីឡាករ នៅ សុខទី ប្រកួតលើប្រភេទទម្ងន់ ៥១គីឡូក្រាម កីឡាករ ហ៊ុន គឹមហ៊ាង ប្រកួតលើប្រភេទទម្ងន់ ៧១គីឡូក្រាម កីឡាករ ពេញ វណ្ណថង ប្រកួតលើប្រភេទទម្ងន់ ៦៧គីឡូក្រាម កីឡាករ រ៉ាចាពៅ អាប់ដុលឡា ប្រកួតលើប្រភេទទម្ងន់ ៩២គីឡូក្រាម និងកីឡាការិនី វី ស្រីស្រស់ ប្រកួតលើប្រភេទទម្ងន់ ៥៧គីឡូក្រាម។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាកីឡាប្រដាល់សកលជ្រើសរើសជើងឯកអាស៊ី អាយុក្រោម២២ឆ្នាំ (Asian U22 Men & Women Boxing Championship 2023) មានប្រទេសដ៏ច្រើនក្នុងតំបន់អាស៊ីចូលរួម។ ប្រតិភូ គ្រូបង្វឹក និងអត្តពលិកកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា៨នាក់ នឹងចេញដំណើរទៅប្រទេសថៃ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣៕
 
 

Tag:
 កីឡាប្រដាល់សកល
 ABC
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com