កីឡាជាតិ
ជាតិ
Soccer League៖ យុវជនអគ្គិសនីកម្ពុជា លត់ក្រុមពេទ្យចាក់វ៉ាក់សាំងកូវីដ ១០-១
11, Jan 2023 , 2:13 pm        
រូបភាព
ក្រុមបាល់ទាត់គ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ និងយុវជនសមាគមន៍ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា
ក្រុមបាល់ទាត់គ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ និងយុវជនសមាគមន៍ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា
ការប្រកួត Soccer League នៅថ្ងៃទី១០ ខែមករា មាន ៤ពូលស្មើ១៦ក្រុម ប្រកួតប្រជែងគ្នា។ ក្នុងពូល K ក្រុមយុវជនសមាគមន៍បាល់ទាត់ អគ្គិសនីកម្ពុជា ឈ្នះ ក្រុមគ្រូពេទ្យ​ចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ស.ស.យ.កក្នុងលទ្ធផល ១០-១ ឯក្រុម ស.ស.យ.ក ខេត្តបាត់ដំបង លត់ក្រុម White Tigher FC ក្នុងលទ្ធផល ៩-០ ក្នុងការប្រកួតសន្សំពិន្ទុពូល I។



ពូល K
គ្រូពេទ្យចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ចាញ់ យុវជនសមាគមន៍បាល់ទាត់អគ្គិសនីកម្ពុជា យ៉ាងចាស់ដៃក្នុងលទ្ធផល ១០-១ វេលាម៉ោង ២:០០ រសៀល នៅទីលានបាល់ទាត់ AIB។ ដោយឡែកនៅរសៀលម៉ោង ៤:០០ល្ងាច Mayura Royal Resort ឈ្នះលើក្រុម AGE FC យ៉ាងត្រដាបត្រដួសក្នុងលទ្ធផល ៣-២។
 
ពូល I
ពូល I ត្រូវប្រកួតនៅទីលានបាល់ទាត់សកលវិទ្យាល័យអាមេរិកាំភ្នំពេញ។ នៅវេលាម៉ោង ២:០០ រសៀលយុវជនឥន្ទ្រីខ្មៅ ប្រកួតស្មើជាមួយ Mighty Man FT ក្នុងលទ្ធផល ១-១ រីឯ ស.ស.យ.ក ខេត្តបាត់ដំបង យកឈ្នះលើគូប្រកួតក្នុងលទ្ធផល ៨-០ ដោយក្រុម White Tiger FC មិនមានគ្រាប់បាល់វាយបក នៅវេលាម៉ោង ៤:០០ល្ងាច។
 
ពូល J
ស្នងការរដ្ឋាននគរបាល ខេត្តព្រៃវែង បរាជ័យក្នុងជំនួបជាមួយ ក្រុមស.ស.យ.ក. ស្រុកខ្សាច់កណ្ដាល ក្នុងលទ្ធផល ៣-០ នៅទីលានប្រកួតបាល់ទាត់វិទ្យាល័យបឹងត្របែកនាវេលាម៉ោង ២:០0រសៀល។ លុះចូលដល់ម៉ោង ៤:០០ល្ងាច ក្រុមសេនាស្វា អេហ្វស៊ី ឈ្នះក្រុមបាល់ទាត់ខ្មែរស្ដារ ក្នុងលទ្ធផល ៥-០។
 
ពូល L
ស.ស.យ.ក. រាជធានីភ្នំពេញ ចាញ់ក្រុមបាល់ទាត់ Try All FC ក្នុងលទ្ធផល ២-០ នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង នាវេលាម៉ោង ២:០០រសៀល។ នៅកីឡដ្ឋានដដែរនោះ ក្រុមស្រមោចក្រហម និងលោកអ៊ុំ FC បានត្រឹមស្មើក្នុងលទ្ធផល៣-៣។
 
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ចាប់ប្រកួតពីថ្ងៃទី៨ ខែមករា រហូតដល់ថ្ងៃទី១៩ ខែមករា ដោយមាន៦៤ក្រុមចូលរួម ដោយចែកចេញជា ១៦ពូល។ បន្ទាប់ពីការប្រកួតជម្រុះក្នុងពូលទៅ ការប្រកួតវគ្គបន្ទាប់ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ នឹងបន្ដដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៕
 

Tag:
 បាល់ទាត់
  Soccer League
© រក្សាសិទ្ធិដោយ thmeythmey.com