កីឡាអន្តរជាតិ
អន្តរជាតិ
Man City ធ្លាក់ត្រឹមវគ្គ៨ក្រុម ជាឱកាស Man Utd ដណ្តើមពាន EFL Cup រដូវកាលនេះ
12, Jan 2023 , 10:23 am        
រូបភាព
Manchester City ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ EFL Cup ក្រោយភ្លាត់ស្នៀតចាញ់ Southampton ក្នុងលទ្ធផល ២-០។ Man City ហាលអាវ បានផ្តល់ឱកាសច្រើនសម្រាប់ក្រុម Manchester United ប្រជែងយកពានកម្រិតទី៣របស់អង់គ្លេសរដូវកាល ២០២២-២៣នេះ។



នាជំនួបវគ្គ៨ក្រុមចុងក្រោយ នៅយប់ថ្ងៃទី១១ ខែមករា កីឡាករ Sekou Mara និង Moussa Djenepo រកបានម្នាក់មួយគ្រាប់ដើម្បីជួយ Southampton ទម្លាក់ក្រុមខ្លាំង Man City ដើម្បីបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
Southampton ត្រូវបន្តជួប Newcastle United នៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Newcastle បានទម្លាក់ Leicester City នៅវគ្គ៨ក្រុម ដោយលទ្ធផល ២-០។
ដោយឡែក Nottingham Forest ក៏បានកៅអីឡើងទីកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ ក្រោយយកឈ្នះ Wolverhamton Wanderers ដោយបាល់កាត់ក្តីប៉េណាល់ទី ៤-៣។ Nottingham Forest នឹងត្រូវបន្តប៉ះ Man Utd ដែលបានឈ្នះ Charlton Athletic ៣-០ នៅវគ្គ៨ក្រុម នៅវគ្គ៤ក្រុមចុងក្រោយ។
 
ដោយមើលតាមសមត្ថភាពក្នុងចំណោមក្រុមទាំង៤ ដែលឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានតែបិសាចក្រហម និងសារិកាព្រៃប៉ុណ្ណោះ ដែលជាក្រុមមានប្រៀប ដ្បិតក្រុមទាំងពីរនេះកំពុងស្ថិតក្នុងចំណាត់ថ្នាក់ Top នៃក្របខណ្ឌ Premier League។
 
ទោះ Newcastle បង្ហាញទម្រង់លេងល្អរដូវកាលនេះ ប៉ុន្តែក៏ត្រូវបានគេមើលឃើញថា Man Utd ដែលខកឱកសលើកពានផ្សេងៗនៅប៉ុន្មានរដូវកាលចុងក្រោយ មានភាគរយខ្ពស់ជាងគេដើម្បីប្រជែងយកពាន EFL Cup រដូវកាលនេះ។
 

Tag:
 EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com