កីឡាជាតិ
ជាតិ
Soccer League៖ លោក ខូវ ឆាយ ជួយក្រុមទ័ពវ័យចាស់ ស្មើក្រុងព្រះសីហនុ ៣-៣ 
លោក ខូវ ឆាយ ប្រកួតក្នុងជំនួប សមាគមន៍បាល់ទាត់ អ.ម.ត ខេត្តព្រះសីហនុ និង វ័យចាស់ទ័ព រូបពី UYFC
×![]()
ការប្រកួតជុំទី១ នៃវគ្គជម្រុះក្នុងពូល នៃការប្រកួតពានរង្វាន់ Soccer League បានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដោយការប្រកួត៤ពូលចុងក្រោយ មានពូល M, N, O និង P។ លោកខូវ ឆាយ អគ្គលេខាធិការក្លិបក្រសួងការពារជាតិ ចូលរួមជាមួយក្រុមវ័យចាស់ទ័ព ក្នុងការប្រកួតស្មើជាមួយសមាគមន៍បាល់ទាត់ អ.ម.ត ក្រុងព្រះសីហនុ ក្នុងលទ្ធផល ៣-៣។
ពូល M
ម៉ូលី អេហ្វស៊ី បានចាញ់ ព្រែកប្រាកីឡា ក្នុងលទ្ធផល ១-០ នៅទីលានបាល់ទាត់សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ វេលាម៉ោង ២:០០ រសៀល។ នៅកីឡដ្ឋានដដែរ នាវេលាម៉ោង ៤:០០ល្ងាច ស.ស.យ.ក ខេតកណ្ដាល លត់ ស.ស.យ.ក.ខេត្តព្រៃវែង ក្នុងលទ្ធផល ៦-១។
ពូល N
ស.ស.យ.ក. ខេត្តស្វាយរៀង យកឈ្នះលើ យុវជនឬស្សីកែវ នៅទីលានបាល់ទាត់បឹងត្របែក ក្នុងលទ្ធផល ៥-១ នាវេលាម៉ោង ២:០០រសៀល។ រីឯ យុវជន៧មករាច្រាំងចំរេះ ជោគជ័យលើក្រុម Sena Angkor FC ក្នុងលទ្ធផល ៨-២ នៅម៉ោង ៤:០០ ល្ងាច។
ពូល O
ជំនួបក្រុមក្នុងពូល O ធ្វើនៅកីឡដ្ឋាន AIOB ដោយនៅវេលាម៉ោង ២:០០ រសៀល ក្រុម NL Galaxy FC ចាញ់យ៉ាងចាស់ដៃ ក្នងការប្រកួតជាមួយ ស៊ីសុផុន អេហ្វស៊ី។ លុះចូលដល់វេលាម៉ោង ៤:០០ល្ងាច សមាគមន៍បាល់ទាត់ អ.ម.ត ក្រុងព្រះសីហនុ បានត្រឹមប្រកួតស្មើគ្នា ជាមួយ ក្រុមវ័យចាស់ទ័ព ក្នុងលទ្ធផល ៣-៣។
ពូល P
ក្រុមបាល់ទាត់ Zaitun FC បានយកឈ្នះលើ ក្រុមបាល់ទាត់ទីទុយខ្មៅ ក្នុងលទ្ធផល ៥-២ នៅទីលានបាល់ទាត់វិទ្យល័យបឹងត្របែក នាវេលាម៉ោង ២:០០រសៀល។ ចំណែក Premier Lucky Legend ចាញ់ក្រុមបាល់ទាត់ RFL FC ក្នុងលទ្ធផល ៣-០ នៅវេលាម៉ោង ៤:00 ល្ងាច។
ការប្រកួតជុំទី២ នៃវគ្គជម្រុះក្នុងពូល នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣៕
Tag:
បាល់ទាត់
Soccer League
© រក្សាសិទ្ធិដោយ thmeythmey.com