ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​បង្ការ​កុំអោយ​មាន​ដាច់​សរសៃឈាម​ខួរក្បាល
15, Jan 2023 , 6:59 am        
រូបភាព
ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​គឺជា​ឃាតក​ជាប់​ចំណាត់ថ្នាក់​លេខ​បី​នៅ​ប្រទេស​លោកខាងលិច ហើយ​ក៏​បណ្តាលអោយ​អ្នកជំងឺ​ទៅជា​ពិកា​ររ​ភាព និង​មាន​ស្ថានភាព​វង្វេងវង្វាន់​រហូត​ដល់ ១៣០០០០​នាក់​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ប្រទេស​អង់គ្លេស​។ ក្នុងចំណោម​អ្នកជំងឺ​ទាំងនេះ​មាន ៦០​នាក់​ត្រូវបាន​ស្លាប់​ដោយសារតែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។

 
កុមារ និង​មនុស្ស​វ័យក្មេង​ក៏​អាច​មាន​អាកា​រៈដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​បានដែរ ប៉ុន្តែ​មាន ៩​ក្នុងចំណោម ១០​ករណី​ច្រើន​កើត​លើ​មនុស្ស​វ័យ​ចាប់ពី ៥៥​ឆ្នាំ ហើយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នេះ​នឹង​កើតឡើង​ទៅ​តាម​អាយុ​។​បើ​អ្នកខ្លាច​ជំងឺ​នេះ​ចូរ​អ្នក​ចៀសវាង​អាហារ​ដូចខាងក្រោម​:
  • ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ Saturated Fat ដែល​មាន​ក្នុង​សាច់​ក្រហម​, អាហារ​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​សុទ្ធ​, ហ្វ្រូ​មាត និង​សូកូឡា​។
  • មិន​ត្រូវ​ញ៉ាំ​អាហារ​ចៀន​, ឆារ ឬ​ធ្វើ​ពី​ខ្លាញ់ Hydrogenated Fat ទេ ព្រោះ​អាហារ​ទាំងនេះ​ប្រឈម​នឹង​ការកើនឡើង​សារធាតុ Homocysteine​។​
  • កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ ព្រោះ​វា​បណ្តាល​អោយ​កើត​ជំងឺ​បេះដូង​-​សរសៃឈាម​កាន់តែខ្លាំង​ជាពិសេស​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តែម្តង​។ មាន​ហេតុផល​ពីរ​ប្រភេទ​សម្រាប់​រឿងនេះ ទីមួយ នៅពេល​កាលស្យូម​ឡើង​ខ្ពស់ ហើយ​កាលស្យូម​ត្រូវការ​ម៉ាញ៉េស្យូម​ដើម្បី​ជំនួយ​ដល់​ចូលទៅក្នុង​ឆ្អឹង ប៉ុន្តែ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​បែរជា​មិនសូវ​មាន​ជាតិ​ម៉ាញ៉េស្យូម​ដូច្នេះ​វា​ជា​បញ្ហា មួយវិញទៀត ជាតិ​កាលស្យូម​ច្រើន​តែ​ផ្តុំ​នៅក្នុង​ជាលិការ​ទន់ៗ​ដូចជា សន្លាក់ និង​សរសៃឈាម​អាកទែ​។ ទី​ពីរ អាហារ​ធ្វើ​ពី​ទឹកដោះគោ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ណាស់​ដូច្នេះ​វា​នឹង​ធ្វើអោយ​កើន​កម្រិត​សារធាតុ Homocysteine បាន ប៉ុន្តែ​អ្នក​គួរតែ​ធ្វើ​យ៉ាងណា​អោយ​វីតាមីន B​មាន​គ្រប់គ្រាន់​ដើម្បី​បន្ថយ​ជាតិពុល​របស់​វា​។​
  •  ចូរ​ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ហ្កាស​ទាំងអស់​ព្រោះ​វា​សុទ្ធតែ​ផ្ទុក​ទៅដោយ​ជាតិ​ស្ករ​ដែល​អាច​ទៅ​បំផ្លាញ​ប្រព័ន្ធរ​បត់​ឈាម​រត់ ព្រមទាំង​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កាន់តែ​ខ្ពស់​។​
  • ជាតិ​កាហ្វេ​អ៊ី​ន​អាច​ធ្វើអោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បាន​។ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​កាហ្វេ​, តែ​,​និង​កូកាកូឡា ហើយ​គួរតែ​ជំនួស​វិញ​ដោយ​តែ​បៃតង​, តែ​ផ្លែ​ឈើ ឬ​ទឹកក្រឡុក​វិញ​។​
  • ចូរ​លុបបំបាត់​អោយ​អស់​នូវ​ប្រភេទ​អំបិល​មាន​ជាតិ​សូ​ដ្យូ​ម​ព្រោះ​វា​មាន​ឥទ្ធិពល​ទៅលើ​សម្ពាធ​ឈាម​។ ចូរ​ប្តូរ​មក​ប្រើ​អំបិល​មាន​ជាតិ​ម៉ាញ៉េ​ស្យូម ឬ​ប៉ូ​តា​ស្យូម​វិញ​។​
  •  ចូរ​ចៀសវាង​អាហារ ឬ​សាច់​ប្រឡាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com